ព័ត៌មានអន្តរជាតិ

រុស្ស៊ីនិងតួកគី ព្រមព្រៀងគ្នា ជំរុញឲ្យមានបទ ឈប់បាញ់ នៅលីប៊ី

បរទេស ៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេស របស់ប្រទេសរុស្ស៊ី បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសរុស្ស៊ី និងប្រទេសតួកគី នាពេលថ្មីៗនេះ បានព្រមព្រៀងគ្នា បន្តកិច្ចខិតខំប្រឹងប្រែង នាំមកនូវបទឈប់បាញ់គ្នា រយៈពេលវែងនិងប្រកបដោយនិរន្តរភាព នៅប្រទេសលីប៊ី ។

ប្រទេសរុស្ស៊ី រួមជាមួយប្រទេសអេហ្ស៊ីប និងសហភាពអារ៉ាប់រួម គាំទ្រដល់មេបញ្ជាការ លីប៊ី នៅភាគខាងកើត គឺលោក Khalifa Haftar ដែលមានកងកម្លាំង កំពុងតែប្រយុទ្ធនឹងកងទ័ព របស់រដ្ឋាភិបាលអន្តរជាតិ ទទួលស្គាល់ គាំទ្រដោយតួកគី ។

គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍សេតវិមានមួយ នាពេលថ្មីៗនេះ បាននិយាយថា ជម្លោះក្នុងប្រទេសលីប៊ី រវាងរដ្ឋាភិបាលដែលអន្តរជាតិ ទទួលស្គាល់ក្នុង ទីក្រុងទ្រីប៉ូលី និងកងកម្លាំងរបស់លោក Khalifa Haftar មានមូលដ្ឋាននៅភាគខាងកើតប្រទេស ត្រូវបានធ្វើឲ្យកាន់តែធ្ងន់ធ្ងរឡើង ដោយវត្តមានកងកម្លាំង និងអាវុធបរទេស ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top