ព័ត៌មានអន្តរជាតិ

ទីក្រុងរបស់ជប៉ុន មានអ្នកឆ្លងជំងឺកូវីដ១៩ បន្ថែមទៀត ជិត១ម៉ឺននាក់

តូក្យូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ថា ក្រុងតូក្យូ ត្រូវបានគេរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ ចំនួន២៣៧នាក់ គិតត្រឹមថ្ងៃអង្គារ ដែលនំាឲ្យអ្នកឆ្លងជំងឺបន្ថែមទៀត នៅរដ្ឋធានីនេះជិត១ម៉ឺននាក់ ខណៈដែលទីក្រុងនេះ កំពុងបន្តទប់ទល់នឹងការឆ្លងជំងឺ ដែលកើនឡើង ។

ក្នុងរយៈពេល៤ថ្ងៃ ហើយនាចុងសប្តាហ៍ នៅក្នុងប្រទេស ដែលមានអ្នកធ្វើដំណើរក្នុងស្រុក ត្រូវបានគេរំពឹងថា ការឆ្លងជំងឺ នឹងកើនឡើង ។

តួលេខចុងក្រោយ មានអ្នកឆ្លងជំងឺលើសពី២០០នាក់ ជាលើកដំបូង នៅក្នុងរយៈពេល៣ថ្ងៃ បើធៀបនឹងថ្ងៃចន្ទ មានចំនួន១៦៨ករណី បាននាំឲ្យអ្នកឆ្លងកូវីដ១៩ បន្ថែមទៀត នៅក្នុងទីក្រុងនេះ កើនដល់៩.៨១៦នាក់ ។

នៅទូទាំងប្រទេស មានអ្នកឆ្លងជំងឺថ្មី ចំនួន៦៣២នាក់ ត្រូវបានគេរាយការណ៍ កាលពីថ្ងៃអង្គារ ដែលនាំឲ្យអ្នកឆ្លងជំងឺបន្ថែមទៀត មានប្រមាណ២៦.៤៧៦នាក់ ក្នុងនោះមិនរាប់បញ្ចូល ទាំងអ្នកពាក់ព័ន្ធ នឹងនាវាកម្សាន្តមួយគ្រឿង ដែលត្រូវបានតាមដាន នៅតំបន់ Yokohama ជិតក្រុងតូក្យូ នៅក្នុងខែកុម្ភៈនោះទេ ។

ក្រុមមន្ត្រីបានបន្លឺសំឡេង ដោយមានក្តីបារម្ភ អំពីការកើនឡើងអ្នកឆ្លងជំងឺ នៅខេត្តដែលជាប់នឹងទីក្រុងតូក្យូ ។

រដ្ឋធានីរបស់ប្រទេសជប៉ុន ដែលមានពលរដ្ឋ១៤លាននាក់ ត្រូវបានគេមើលឃើញថា មានករណីឆ្លងជំងឺត្រីគុណ ប៉ុន្តែមានតែ២ថ្ងៃគត់ នៅក្នុងខែកក្កដា ដែលក្នុងកំណត់ត្រា មានករណី២៩៣នាក់ ដែលត្រូវបានរាយការណ៍ឲ្យដឹង កាលពីថ្ងៃទី១៧ កក្កដា ។

យោងតាមតួលេខចុងក្រោយ គិតត្រឹមល្ងាចថ្ងៃអង្គារ បន្ទាប់ពីក្រុងតូក្យូ គឺមានខេត្ត , Osaka មានករណីថ្មីចំនួន៧២នាក់ ជាប្រចាំថ្ងៃបន្ថែមទៀត ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបមានរហូតដល់២.៥៤១នាក់ ហើយខេត្ត Kanagawa មានអ្នកឆ្លងជំងឺបន្ថែម ចំនួន៣០នាក់ ដែលនាំឲ្យអ្នកឆ្លងសរុប មានរហូតដល់២.០៣៧នាក់ ទន្ទឹមនឹងនេះដែរ ខេត្ត Saitam បានកត់ត្រាថា មានអ្នកឆ្លងជំងឺថ្មីចំនួន៤៧នាក់ នាំឲ្យតួលេខនៃអ្នកឆ្លងជំងឺ សរុបកើនដល់១.៨២៧នាក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top