អង់គ្លេស ៖ របាយការណ៍ថ្មីមួយ បានរកឃើញថា ដំណឹងអាក្រក់សម្រាប់ សត្វឆ្កែគំនូរជីវចលឈ្មោះ Scooby Doo ដោយម្ចាស់សត្វចិញ្ចឹម អង់គ្លេស កំពុងលង់ស្នេហ៍ជាមួយ Great Dane ដែលជាសត្វឆ្កែក្នុងខែ្សភាព គំនូរជីវចលជាទីស្រលាញ់ ពឹងផ្អែកលើមូលដ្ឋាននៅជុំវិញ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។
Kennel Club បាននិយាយថា ប្រជាប្រិយភាពនៃពូជនេះ បានធ្លាក់ចុះជាលំដាប់ទាបបំផុត ចាប់តាំងពីពេលវាឈានដល់ ចំណុចកំពូលនាឆ្នាំ១៩៨០ នៅពេលវិលត្រឡប់មកសម្តែងរបស់ Scooby-Doo និងScrappy-Doo បានបង្ហាញខ្លួនជាលើកដំបូង នៅលើកញ្ចក់ទូរទស្សន៍ ដែលមានកូនឆ្កែ Great Dane ចំនួន ៣០០០ ត្រូវបានចុះឈ្មោះនៅឆ្នាំនោះ។
ប៉ុន្តែចាប់តាំងពីពេលនោះ មកចំនួនកូនឆ្កែ ដែលបានចុះឈ្មោះជាមួយ Kennel Club នៃចក្រភពអង់គ្លេស បានធ្លាក់ចុះពី៦៩ភាគរយ ដល់ចំណុចទាបបំផុត ក្នុងរយៈពេល៥០ឆ្នាំ ដោយមានកូនឆ្កែ ៨៥៥ ក្បាលបានចុះឈ្មោះនៅឆ្នាំ ២០១៩ ។ របាយការណ៍បានរកឃើញថា សព្វថ្ងៃនេះប្រជាជនអង់គ្លេស ទំនងជាចូលចិត្តសត្វឆ្កែតូចមួយ ដូចជាបារាំងប៊ុលដូហ្គោ ឬផាប់ជាងពូជធំជាង ៕


