ព័ត៌មានអន្តរជាតិ

ភស្តុតាងថ្មី នៃរលកយក្សស៊ូណាមិ ដ៏ធំបំផ្លាញអង់គ្លេស បុរាណកាល ៦២០០ឆ្នាំមុន គ.ស នៅឆ្នេរខាងកើត នៃប្រទេសនេះ

អង់គ្លេស ៖ រលកយក្សស៊ូណាមិ ដែលបានបំផ្លាញ ចក្រភពអង់គ្លេស ពីបុរាណ កាលពីជាង៨០០០ឆ្នាំមុន ឥឡូវនេះអ្នកវិទ្យាសាស្ត្រ រកឃើញភស្តុតាងថ្មី បង្ហាញពីរលកជំនោរដ៏ធំ ក្នុងឆ្នាំ៦២០០ មុនគ.សបានបោកបក់ ទៅតំបន់ Doggerland ដោយភ្ជាប់ ចក្រភពអង់គ្លេស ទៅកាន់ដីគោកអឺរ៉ុប និងឆ្នេរសមុទ្រលិចទឹក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ព្រឹត្តិការណ៍រលកយក្សស៊ូណាមិយក្ស ត្រូវបានគេស្គាល់ថា ជាឃ្លាំងរំអិលStoregga បានបណ្តាលមកពីតំបន់ ស្ថិតនៅលើផ្ទៃសមុទ្រ ដែលមានទំហំប៉ុន ប្រទេសស្កុតឡេន និងមានទំហំជុំវិញ៣០,០០០ ម៉ាយការ៉េនៅក្រោមសមុទ្រន័រវែស បានផ្លាស់ប្តូរភ្លាមៗ ។ ភ័ស្តុតាងភូគព្ភសាស្ដ្រថ្មី បង្ហាញពីរលកបន្តបន្ទាប់ចំនួន ៣ រហែកកាត់ស្ពាន ដីគោកភ្ជាប់ពីចក្រភពអង់គ្លេស ជាមួយទ្វីបអ៊ឺរ៉ុប ត្រូវបានគេស្គាល់ថា Doggerland កំពុងលិចនៅក្រោម សមុទ្រខាងជើង។

រលកនេះអាចបណ្តាល ឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរ និងមានឥទ្ធិពលមហន្តរាយ ដល់ប្រជាជនរបស់មនុស្ស នៅលើទឹកដីដែលមានមនុស្សរស់នៅ ។ ភ័ស្តុតាង នៃព្រឹត្តិការណ៍នេះ ត្រូវបានគេរកឃើញ រួចហើយនៅ ប្រទេសScandinavia កោះ Faroe ភាគឥសាន នៃចក្រភពអង់គ្លេស និងហ្គ្រីនឡែន ប៉ុន្តែពុំមានភស្តុតាង ជាក់លាក់សម្រាប់ព្រឹត្តិការណ៍នេះ ត្រូវបានរកឃើញពីចុងខាងត្បូង នៃសមុទ្រខាងជើង រហូតមកដល់ពេលនេះ៕ដោយ៖លី ភីលីព

Most Popular

To Top