កាណាដា៖ ការសិក្សាអាកាសធាតុបានព្រមានថា ចំនួនខ្លាឃ្មុំតំបន់ ប៉ូលភាគច្រើនប្រឈមនឹងការស្លាប់ នៅត្រឹមឆ្នាំ ២១០០ ព្រោះតែជម្រកធម្មជាតិ នៃទឹកកកសមុទ្រត្រូវបានថយចុះ ដោយសារការឡើងកម្តៅពិភពលោក ខណៈការរលាយទឹកកកបង្ខំឲ្យពួកគេចាកចេញតំបន់ឆ្ងាយ ពីកន្លែងបរបាញ់ធម្មជាតិ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។
បំណែកនៃការស្រាវជ្រាវដែល មានការខូចខាតមួយបានអះអាងថា សត្វមំសាសីនឹងត្រូវបានបង្ខំឲ្យធ្វើចំណាកស្រុក ទៅដីរឹងដែលការបរបាញ់មិនអាច ទៅរួចសម្រាប់ពួកគេ។ ជាលទ្ធផលសត្វខ្លាឃ្មុំ នឹងត្រូវបង្ខំឲ្យរស់រានមាន ជីវិតនៅលើទុនបម្រុងខ្លាញ់របស់ពួកគេ គឺជាជម្រើសមិនមាន និរន្តរភាពសម្រាប់សត្វធំបំផុតនៅ លើពិភពលោក។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ តូរ៉ុនតូក្នុងប្រទេសកាណាដា បាននិយាយថា ការកាត់បន្ថយយ៉ាងខ្លាំង នៃការបំភាយឧស្ម័នផ្ទះកញ្ចក់គឺចាំបាច់ ដើម្បីជួយសង្គ្រោះសត្វទាំងនោះ។ ពួកគេបានបង្កើត គំរូកុំព្យូទ័រដើម្បីតាមដាន និងព្យាករណ៍ថា តើខ្លាឃ្មុំតំបន់ប៉ូលអាចរស់នៅបានយ៉ាងដូចម្តេច នៅពេលកំពុងតមអាហារ។
គំរូទាំងនេះបន្ទាប់មកត្រូវបាន អនុវត្តទៅលើសំណុំនៃការព្យាករណ៍ ដាច់ដោយឡែកមួយបានស៊ើបអង្កេតនៅដំណាក់កាលទី ១៣ នៃចំនួនខ្លាឃ្មុំតំបន់ប៉ូលតំបន់អាក់ទិកដែលតំណាងប្រហែល ៨០ ភាគរយនៃខ្លាឃ្មុំតំបន់ប៉ូល ទាំងអស់នឹងឈានដល់កម្រិតទាំងនេះសម្រាប់ថ្ងៃគ្មានទឹកកក៕ ដោយ៖លី ភីលីព