ព័ត៌មានអន្តរជាតិ

ម៉ាឡេស៊ីសិង្ហបុរីយល់ព្រម ធ្វើការជាមួយគ្នាលើប្រព័ន្ធផ្លូវដែក ឆ្លងកាត់ព្រំដែន

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាប្រទេសម៉ាឡេស៊ីនិងសិង្ហបុរីបានឈាន ទៅដល់ការយល់ព្រមគ្នាដើម្បីចាប់ ផ្តើមធ្វើការងារទៅលើប្រព័ន្ធដឹកជញ្ជូនលឿនឬហៅថា RTS (Rapid Transit System)ដែលនឹងមានវត្តមានឡើងនៅព្រំដែនរវាងគ្នា។

យោងតាមការបញ្ជាក់បន្ថែម ពីសំណាក់លោករដ្ឋមន្ត្រីដឹកជញ្ជូន របស់ប្រទេសម៉ាឡេស៊ីលោក Wee Ka Siong បានឲ្យយើងដឹងទៀតថាបញ្ហាទាំងឡាយ ដែលធ្លាប់លើកឡើងត្រូវបានសម្រេចចិត្តនៅក្នុងកិច្ចប្រជុំ ជាច្រើនកាលពីពេលចុងក្រោយ នេះហើយជឿជាក់ថាការដ្ឋានសាងសងនឹងចាប់ផ្តើមឡើង នៅខែមករាឆ្នាំក្រោយ និងបញ្ចប់ទៅនៅក្នុងឆ្នាំ២០២៦។

គួរបញ្ជាក់ដែរថា ប្រព័ន្ធធ្វើដំណើរផ្លូវលឿន RTS នេះមានចំងាយ៤គីឡូម៉ែត្រ ដែលនឹងរត់តភ្ជាប់គ្នាពីតំបន់ Bukit Chagar នៅរដ្ឋ Johorប្រទេសម៉ាឡេស៊ីទៅកាន់តំបន់ Woodlands ប្រទេសសិង្ហបុរីនិងអាចផ្ទុកអ្នក ដំណើរទៅវិញទៅមករហូតទៅដល់១០០០០ នាក់ក្នុងមួយម៉ោង៕ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top