ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង គ្រោងបើកកិច្ចប្រជុំ យុទ្ធសាស្រ្តការទូត ខណៈអាមេរិក-ចិន កំពុងតានតឹង

សេអ៊ូល៖ រដ្ឋមន្រ្តីការបរទេស លោកស្រី Kang Kyung-wha នឹងរៀបចំ កិច្ចប្រជុំយុទ្ធសាស្ត្រការទូតមួយ នៅសប្តាហ៍ក្រោយនេះ ខណៈដែលប្រទេសកូរ៉េខាងត្បូង ស្វែងរកយុទ្ធសាស្រ្តរួម ដើម្បីរក្សាភាពតានតឹង ផ្នែកភូមិសាស្ត្រនយោបាយ រវាងសហរដ្ឋអាមេរិក និងចិន។

កិច្ចប្រជុំសម្របសម្រួល យុទ្ធសាស្ត្រលើកទី ៣ ស្តីពីកិច្ចការបរទេស ត្រូវបានរៀបចំឡើងនៅថ្ងៃអង្គារនេះ ចំពេលមានការទាស់ទែងគ្នា រវាងមហាអំណាចទាំងពីរ លើសហរដ្ឋអាមេរិក។ ការបញ្ជាថ្មីៗនេះ ដើម្បីបិទស្ថានកុងស៊ុលចិន នៅហ៊ូស្តុន ការអះអាងរបស់ចិន ចំពោះសមុទ្រចិនខាងត្បូង និងច្បាប់សន្តិសុខរបស់ខ្លួន សម្រាប់ហុងកុង។

អ្នកនាំពាក្យក្រសួងការបរទេស លោក គីម អ៊ិនជុល បានថ្លែងប្រាប់ សន្និសីទសារព័ត៌មានប្រចាំថ្ងៃមួយថា “នៅក្នុងកិច្ចប្រជុំយុទ្ធសាស្ត្រការទូត អ្នកចូលរួមមានគម្រោងពិភាក្សា អំពីនយោបាយអន្តរជាតិ នៅចំពោះមុខការរីករាលដាល នៃជំងឺកូវីដ-១៩ និងផ្លូវឆ្ពោះទៅមុខ សម្រាប់ការទូតរបស់យើង”៕ ដោយ ៖ ឈូក បូរ៉ា

Most Popular

To Top