សេអ៊ូល៖ ប្រទេសកូរ៉េខាងជើង អាចឆ្លើយតបវិជ្ជមានប្រសិន បើកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក អនុវត្តការបត់បែន លើសមយុទ្ធយោធារួមគ្នា នៅរដូវក្តៅរបស់ភាគីទាំងពីរ ព្រោះវាអាចត្រូវបានគេ មើលឃើញថាជាសារថ្មី សម្រាប់ក្រុងព្យុងយ៉ាង។
លោកលី បានធ្វើការកត់សម្គាល់នេះ នៅក្នុងពេលដែលមានការបញ្ជាក់ ពីសភានៅពេល ដែលអាជ្ញាធរយោធា នៃប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងពិភាក្សាថា តើត្រូវបន្ថយ ឬបញ្ឈប់សមយុទ្ធរួមបញ្ចូលគ្នាដ៏ធំមួយ ដែលត្រូវបានគេគ្រោងធ្វើនៅខែក្រោយ ចំពេលមានការរីករាលដាល នៃជំងឺឆ្លងកូវីដ-១៩នេះ។
នៅពេលសួរថា តើសមយុទ្ធនេះនឹងមាន ឥទ្ធិពលអ្វីខ្លះទៅលើទំនាក់ទំនង អន្តរកូរ៉េលោក Lee បានឲ្យដឹងថា “តើយើងគួរតែអនុវត្តការបត់បែន ដូចជាបន្ថយទំហំប្រហែល ពាក់កណ្តាល ឬផ្លាស់ប្តូរតំបន់ធ្វើសមយុទ្ធ នៅភាគខាងត្បូង នៃទន្លេហាននោះកូរ៉េខាងជើង អាចឆ្លើយតបតាមនោះ”៕
ដោយ ឈូក បូរ៉ា