វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា លោកកំពុងទទួលបាននូវអ្វី ដែលគេហៅថាសម្ព័ន្ធមិត្ត ដើម្បីចំណាយកាន់តែច្រើន ក្នុងការចំណាយ លើវិស័យការពារជាតិរួមគ្នា ដោយបញ្ជាក់ជាថ្មីនូវជំហររបស់លោក ចំពេលមានការចចារគ្នា ក្នុងការចែករំលែកចំណាយ ជាមួយប្រទេសកូរ៉េខាងត្បូង។
លោក ត្រាំ បានសរសេរការអត្ថាធិប្បាយនេះ នៅក្នុងបណ្ដាញធ្វីតទ័រមួយ ដែលផ្តោតលើលោក Liz Cheney ដែលបានសម្តែងការប្រឆាំង ទៅនឹងផែនការ របស់ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងការដកកងទ័ព ចេញពីប្រទេសអាល្លឺម៉ង់ និងអាហ្វហ្គានីស្ថាន។
លោកបានឲ្យដឹងថា ” លោក Liz Cheney តូចចិត្តតែប៉ុណ្ណោះ ព្រោះខ្ញុំបានធ្វើឱ្យប្រទេសដ៏អស្ចារ្យ និងស្រស់ស្អាតរបស់យើងយ៉ាងសកម្ម ចេញពីសង្គ្រាមដែលគួរឱ្យអស់សំណើច និងចំណាយអស់ច្រើន” ។ ខ្ញុំក៏កំពុងធ្វើឱ្យសម្ព័ន្ធមិត្តរបស់យើង បង់ប្រាក់រាប់ពាន់លានដុល្លារ ក្នុងការចំណាយខាងយោធា យ៉ាងហោចណាស់ពួកគេ ត្រូវប្រព្រឹត្ដលើយើងដោយយុត្តិធម៌” ៕ ដោយ៖ ឈូក បូរ៉ា