ព័ត៌មានអន្តរជាតិ

ធ្លាក់ឧទ្ធម្ភាគចក្រយោធា នៅភាគខាងជើងហ្វីលីពីន ស្លាប់មនុស្ស ២នាក់

ម៉ានីល៖ ប៉ូលីសបានឲ្យដឹងថា មនុស្សពីរនាក់បានស្លាប់ នៅពេលដែលឧទ្ធម្ភាគចក្រ កងទ័ពអាកាសហ្វីលីពីនមួយគ្រឿងបានធ្លាក់ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ខណៈកំពុងចុះចតនៅខេត្ត Isabela នៅភាគខាងជើងប្រទេសហ្វីលីពីន។

យោងតាម ប្រភពពី PAF បានឲ្យដឹង ថាឧទ្ធម្ភាគចក្រធុន UH-1D Huey មកពីអង្គភាពឧទ្ធម្ភាគចក្រធុនធ្ងន់វីងទី ២០៥ របស់ខ្លួនបានដឹកមនុស្ស ៥ នាក់ហើយបានធ្លាក់ ខណៈកំពុងចេញទៅ ទទួលការបណ្តុះបណ្តាលជំនាញ NVG នៅឯស្ថានីយ៍អាកាស Cauayan នៅម៉ោង ៧ ល្ងាច។ មនុស្សទាំង ៥ នាក់រួមមានអាកាសយានិក ២ នាក់អ្នកបើកម្នាក់ទៀត និងសមាជិកនាវិក ២ នាក់។

របាយការណ៍ដំបូងរបស់ប៉ូលិស បានឲ្យដឹងថា សព ២ នាក់ ត្រូវបានរកឃើញពីឧទ្ធម្ភាគចក្រ ដែលកំពុងឆេះ ខណៈដែលមនុស្សម្នាក់ទៀត បានរងរបួស។ របាយការណ៍បានបន្ថែមថា មនុស្សពីរនាក់ទៀតបានបាត់ខ្លួន៕

Most Popular

To Top