អាមេរិក៖ អ្នកវិទ្យាសាស្ត្រ បានប្រាប់ឲ្យដឹងថា លលាដ៍ក្បាលសត្វក្រពើសម័យបុរាណ បានបង្ហាញថា សត្វក្រពើ បានទៅដល់ទ្វីបអាមេរិក កាលពីប្រមាណ ១១ លានឆ្នាំមុន ដោយការធ្វើចំណាកស្រុក ឆ្ពោះទៅភាគខាងលិចពីអូស្រ្តាលី តាមរយៈទ្វីបអាហ្វ្រិក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ការវិភាគគំរូ ដែលមានអាយុកាល៧លានឆ្នាំ ពីប្រភេទសត្វអាហ្វ្រិក ដែលផុតពូជបង្ហាញថា វាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ជាមួយសត្វក្រពើអាមេរិក សម័យថ្មីយើងនេះ ទោះយ៉ាងណា ក្រពើមានវ័យចំណាស់ជាងគេបំផុត ត្រូវបានរកឃើញនៅទ្វីបអាមេរិក មានអាយុត្រឹមតែ ៥ លានឆ្នាំប៉ុណ្ណោះ។
ជាលទ្ធផលអ្នកវិទ្យាសាស្ត្រជឿជាក់ថា ក្រពើដែលបានផុសឡើងដំបូង នៅប្រទេសអូស្រ្តាលី បានផ្លាស់ទៅទ្វីបអាហ្វ្រិក មុនពេលដែលវាចូលទ្វីបអាមេរិក ក្នុងអំឡុងយុគសម័យ Miocene ដែលលាតសន្ធឹងពី ១១ ទៅ ៥ លានឆ្នាំមុន។ លលាដ៍ក្បាលក្រពើបុរាណ ត្រូវបានរក្សាទុក នៅសារមន្ទីរវិទ្យាសាស្ត្រផែនដី នៃសាកលវិទ្យាល័យ Sapienza នៃទីក្រុងរ៉ូម ហើយត្រូវបានរកឃើញដំបូងនៅឆ្នាំ ១៩៣៩ នៅពេលជីកនៅប្រទេសលីប៊ី។
អ្នកសិក្សាបានដាក់ក្រូមីញ៉ូម តាមរយៈម៉ាស៊ីនស្កេន CT ដើម្បីថតរូបលលាដ៍ក្បាលយ៉ាងលម្អិត ហើយបានរកឃើញ លក្ខណៈពិសេសមួយចំនួន ដែលមិនត្រូវបានគេកត់ត្រាទុកពីមុន។ ដែលគួរឲ្យកត់សម្គាល់បំផុតនោះ គឺការកកើតនៅចំកណ្តាលនៃសត្វ ដែលជាកម្មសិទ្ធិរបស់ពពួកសត្វក្រពើ Checchiai ៕ ដោយ៖លី ភីលីព