ម៉ូស្គូ៖ វិមានក្រឹមឡាំងបានឲ្យដឹងថា ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីសហរដ្ឋអាមេរិក របស់លោកដូណាល់ ត្រាំដោយពិភាក្សា អំពីបញ្ហាស្ថេរភាពយុទ្ធសាស្ត្រ និងការគ្រប់គ្រងអាវុធ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ បានឲ្យដឹងថា“ បញ្ហាដែលទាក់ទង ទៅនឹងស្ថេរភាពយុទ្ធសាស្ត្រ និងការគ្រប់គ្រងអាវុធ ត្រូវបានពិភាក្សាយ៉ាងហ្មត់ចត់ ដោយពិចារណា លើការទទួលខុសត្រូវ ពិសេសរបស់រុស្ស៊ី និងសហរដ្ឋអាមេរិក ក្នុងការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ” ។
នៅក្នុងបរិបទនេះភាពបន្ទាន់ នៃការពិគ្រោះយោបល់ទ្វេភាគី លើបញ្ហាទាំងនេះ ត្រូវបានបញ្ជាក់ រួមទាំងទាក់ទងនឹងសន្ធិសញ្ញា កាត់បន្ថយអាវុធយុទ្ធសាស្ត្រថ្មី រវាងប្រទេសទាំងពីរ៕ ដោយ៖ ឈូក បូរ៉ា

