ព័ត៌មានអន្តរជាតិ

ប្រេសិតអាមេរិកនិងចិន ជួបគ្នានៅកូរ៉េខាងត្បូង ស្របពេលមានភាពតានតឹង

បរទេស៖ ប្រេសិតអាមេរិកនិងចិន ប្រចាំនៅកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានប្រារព្ធធ្វើជំនួបកំពូលដ៏កម្រមួយ ដើម្បីពិភាក្សាគ្នា អំពីប្រធានបទ​ អំពីក្តីព្រួយបារម្ភទ្វេភាគី នៅក្នុងទីក្រុងសេអ៊ូល នៅថ្ងៃតែមួយ ដែលប្រទេសចិននិយាយថា សហរដ្ឋអាមេរិកបញ្ជាទីក្រុងប៉េកាំង ឲ្យបិទស្ថានកុងស៊ុល នៅទីក្រុងហ៊ូស្តុន។

ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅទីក្រុងសេអ៊ូល លោក Harry Harris បានបង្ហោះរូបថតមួយសន្លឹង របស់លោកជាមួយឯកអគ្គរដ្ឋទូតចិន លោក Xing Haiming លើបណ្ដាញសង្គមធ្វីតធើ កាពីថ្ងៃពុធ ហើយលោក Harry Harris បានបញ្ជាក់ថា លោកនិងឯកអគ្គរដ្ឋទូតចិន បានពិភាក្សាគ្នា អំពីចំណងមិត្តភាពដ៏សំខាន់ រវាងអាមេរិកនិងចិន។

ចំណែកស្ថានទូតចិន ប្រចំានៅទីក្រុងសេអ៊ូល ក៏បានបង្ហោះរូបភាព លោក Harry Harris និងលោក Xing Haiming លើបណ្ដាញ សង្គមហ្វែសប៊ុកផងដែរ ឃើញឯកអគ្គរដ្ឋទូតទាំងពីរ កំពុងតែពិភាក្សាគ្នានៅតុអាហារ រួមជាមួយនឹងជំនួយការ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top