KANCHANABURI៖ យុវជនពីរនាក់បានប្លន់ហាង 7-Eleven មួយកន្លែងនៅក្នុងស្រុក Tha Maka ប្រទេសថៃ ដោយម្នាក់ក្នុងចំនោមពួកគេ បានបង្ខំអោយទៅបុគ្គលិកវ័យក្មេងម្នាក់ថើប និងបង្ខំនាងអោយទៅតាមពួកគេ នៅពេលភៀសខ្លួន ចេញពីហាង កាលពីព្រលឹមថ្ងៃព្រហស្បតិ៍។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ស្ត្រីជាចំណាប់ខ្មាំងនេះ ត្រូវបានដោះលែងវិញ ក្រោយមកមានការភ័យខ្លាច ប៉ុន្តែនាងមិនមានបញ្ហាអ្វីនោះទេ។
ចោរប្លន់ទាំង ២ នាក់បានធ្វើដំណើរតាមម៉ូតូ នៅវេលាមម៉ោងប្រហែល ៣ ព្រឹក។ បន្ទាប់ពីពួកគេចូលហាង ក្នុងចំណោមពួកគេបានទាញកាំបិត។ ពួកគេទាមទារឱ្យបុគ្គលិក នៅផ្នែកគិតលុយ ។
ចោរប្លន់ម្នាក់ក្នុងចំណោមនោះ បានដករបាំងមុខ របស់បុគ្គលិកស្រីម្នាក់ ហើយចាប់បង្ខំនាងបឺតមាត់ មុនពេលចាប់នាង ចាកចេញ ទៅជាមួយពួកគេ ខណៈពួកគេបានរត់គេចខ្លួន ជាមួយប្រាក់ចំនួនជាង ១ ម៉ឺនបាត។ ក្រោយមក ក្រុមចោរប្លន់ បានបោះបង់ចោលស្ត្រីនោះ នៅក្នុងព្រៃមួយចម្ងាយប្រហែល ៥ គីឡូម៉ែត្រ៕
ប្រែសម្រួលៈ ណៃ តុលា