ការសិក្សាថ្មីមួយបានបង្ហាញថា ការរំញ័រនៅលើដីបង្កឡើង ដោយចរាចរណ៍ និងការងារឧស្សាហកម្ម បានធ្លាក់ចុះពាក់កណ្តាលទូទាំងពិភពលោក អំឡុងពេលប្រជាជន លើពិភពលោក នាំគ្នាចាក់សោរ នៅក្នុងផ្ទះការពារមេរោគCOVID-19 នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ការឃ្លាតឆ្ងាយពីសង្គម រថយន្តតិចជាងមុន នៅលើដងផ្លូវ ការធ្លាក់ចុះក្នុងវិស័យទេសចរណ៍ និងការធ្វើដំណើរ បានបណ្តាលឲ្យមានភាបស្ងាត់ និងវែងបំផុតនៃសំឡេងរញ្ជួយដី នៅក្នុងប្រវត្តិសាស្ត្រ ដែលបានកត់ត្រាទុក។
សំឡេងរញ្ជួយសំដៅ ទៅលើការរំញ័រ នៅលើដីបណ្តាលមកពីចរាចរណ៍ ឬគ្រឿងម៉ាស៊ីនធុនធ្ងន់ និងបាតុភូតធម្មជាតិដូចជារញ្ជួយ និងអាកាសធាតុមិនល្អ។
សំឡេងរញ្ជួយដី ដែលបង្កឡើង ដោយមនុស្ស នៅលើពិភពលោកបានធ្លាក់ចុះ ៥០ ភាគរយក្នុងអំឡុងខែមីនា ដល់ខែឧសភា នៅពេលស្រុកនានា ត្រូវបានបិទទ្វារ ដើម្បីបញ្ឈប់ការរីករាលដាល នៃ SARS-CoV-2 ។ ការធ្លាក់ចុះខ្លាំងបំផុត នៃសំលេងរញ្ជួយ ត្រូវបានគេកត់ត្រា ក្នុងតំបន់មានប្រជាជនច្រើនបំផុត នៅជុំវិញពិភពលោកដូចជាសិង្ហបុរី និងញូវយ៉ក។
ប៉ុន្តែការធ្លាក់ចុះនៃសំឡេងរញ្ជួយ ត្រូវបានគេកត់ត្រា នៅក្នុងតំបន់ដាច់ស្រយាល ដូចជាព្រៃខ្មៅរបស់អាល្លឺម៉ង់ និងRundu នៅប្រទេសអាហ្វ្រិកនៃNamibia៕ ដោយ៖លី ភីលីព