ព័ត៌មានអន្តរជាតិ

ការស្គែន CT៖ ខ្មោចម៉ាំមីអាយុ៣០០០ ឆ្នាំ ជាគ្រាប់ធញ្ញជាតិ មានរូបរាងមនុស្ស តំណាងឲ្យព្រះនៃអេហ្ស៊ីប ដែលសោយទិវង្គត Osiris

អេហ្ស៊ីប៖ការស្កេន CT បានបង្ហាញថា សាកសពរបស់ម៉ាំមី មានរូបរាងដូចកូនក្មេង គ្រាន់តែជាដុំភក់ និងគ្រាប់ធញ្ញជាតិ ដែលឡាយបញ្ចូលគ្នា ដើម្បីបង្កើតឲ្យមានរាងដូចមនុស្ស ជាតំណាង Osiris ជាព្រះនៃសេចក្តីស្លាប់របស់អេហ្ស៊ីប សម័យបុរាណ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

សាកសពម៉ាំមីអាយុ៣០០០ ឆ្នាំគឺជាម្នាក់ ក្នុងចំណោម២នាក់ ដែលត្រូវបានបញ្ជូនទៅថតស្គេន CT នៅឯមន្ទីរពេទ្យ Rambam នៅ Haifa នៃប្រទេសអ៊ីស្រាអែល ដោយសារមន្ទីរ National Maritimeរបស់ទីក្រុង។ សាកសពទាំង២ ជាផ្នែកមួយនៃការប្រមូលសារមន្ទីរ អស់រយៈពេលជាយូរមកហើយ ប៉ុន្តែបុគ្គលិកមានការសង្ស័យ អំពីកំណត់ត្រាផ្លូវការ ដែលបានបង្ហាញថា ពួកគេមានដួងចិត្តម៉ាំមី។

លោក Marcia Javitt នាយកផ្នែករូបភាពវេជ្ជសាស្ត្រ នៅ Marcia Javitt បានគិតថា ដំបូងសាកសពម៉ាំមីធំ អាចជាមនុស្ស នៅពេលវាមើលទៅដូចជាក្មេងតូច។ បែរជាពួកគេបានរកឃើញ គឺម៉ាំមីធ្វើពីរុក្ខជាតិ ដែលទំនងជាតំណាងឲ្យ Osiris ជាម្ចាស់អេហ្ស៊ីបបុរាណនៃពិភពក្រោមដី និងជាព្រះនៃមនុស្សស្លាប់៕ ដោយ៖លី ភីលីព

Most Popular

To Top