ព័ត៌មានអន្តរជាតិ

ហ្វូស៊ីលដាយណូស័រ រស់នៅប្រេស៊ីលកាលពី ១១៥ លានឆ្នាំមុន ត្រូវគេកំណត់ថា ជាប្រភេទសត្វស្លាបថ្មី

ប្រេស៊ីល៖ ក្រុមអ្នកជំនាញ បាននិយាយថា ហ្វូស៊ីលសត្វដាយណូស័រ មានម្រាមជើង៣ ដែលរស់នៅប្រទេសប្រេស៊ីល កាលពី១១៥ លានឆ្នាំមុន ត្រូវបានពួកគេកំណត់ថា ជាកម្មសិទ្ធិ របស់ប្រភេទសត្វស្លាបថ្មីមួយ អាចជាកំពូលនៃបក្សីនាពេលបច្ចុប្បន្ន នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកស្រុកបានហៅសត្វបក្សីនេះ ថា ‘Aratasaurus museunacionali’ ត្រូវបានគេរកឃើញនៅឆ្នាំ ២០០៨ ពីស្រទាប់ពណ៌ខ្មៅ នៅក្នុងអណ្តូងរ៉ែ Pedra Branca ក្នុងរដ្ឋCeará ដោយអ្នកស្រុកម្នាក់។ ក្រុមអ្នកជំនាញជឿជាក់ថា ដាយណូស័របានស្លាប់តាំងពីនៅតូច ប៉ុន្តែទំនងជាមានទម្ងន់៣៤ គីឡូក្រាម ហើយ អាចមានកម្ពស់ជាង៣ ម៉ែត្រ ។

សត្វបក្សីA. museunacionali គឺជាប្រភេទសត្វស៊ីស្មៅ ព្រមទាំងស្ថិតនៅ ក្នុងក្រុមដាយណូស័រដូចបក្សី ដែលត្រូវបានសម្គាល់ ដោយអវយវៈម្រាមជើងទាំង៣ និងឆ្អឹងប្រហោង។ ការរកឃើញប្រភេទសត្វថ្មីនេះ អាចជួយអ្នកវិទ្យាសាស្ត្រ ឲ្យយល់កាន់តែច្បាស់ អំពីប្រវត្តិវិវត្តនៃក្រុមដាយណូស័រ ដ៏គួរឲ្យស្រឡាញ់នេះ។

អ្នកនិពន្ធ និងអ្នកជំនាញខាងសត្វ លោកស្រី Juliana Manso Sayãoនៃសាកលវិទ្យាល័យនៃទីក្រុង Rio de Janeiro បានប្រាប់ Deutsche Welle ថា យើងបានរកឃើញថា Aratasaurus គឺជាផ្នែកមួយ នៃក្រុមដែលគេហៅថា Coelurosauria” ។

លោកស្រីបានបន្ថែមទៀតថា ក្រុមទាំងនេះ រួមមានដាយណូស័រប្រេស៊ីល ត្រូវបានរកឃើញ នៅតំបន់តែមួយ ដែលមានឈ្មោះថា Santanaraptor, Tyrannosaurus និង velociraptors និងបក្សីដែលយើងស្គាល់សព្វថ្ងៃ៕ ដោយ៖លី ភីលីព

Most Popular

To Top