QINGDAO៖ បើតាមអ្នកអភិវឌ្ឍន៍ បានប្រកាសថា ក្រុមហ៊ុនអភិវឌ្ឍន៍របស់ចិន បានប្រកាសថា យន្ដហោះធុនធំប្រភេទ AG600 ដែលផលិតនៅក្នុងស្រុក បានទទួលជោគជ័យ ក្នុងការហោះហើរដំបូងរបស់ខ្លួន នៅលើសមុទ្រ នៅព្រឹកថ្ងៃអាទិត្យនៅទីក្រុង Qingdao ខេត្តសានដុង ប្រទេសចិន។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា យន្ដហោះ បានហោះហើរចេញពីសមុទ្រ នៅទីក្រុង Qingdao នៅម៉ោង ១០ និង ១៨ នាទីព្រឹក ហើយបានបញ្ចប់ ការហោះហើរសាកល្បង បន្ទាប់ពីហោះហើរ បានប្រហែល ៣១ នាទី។ នេះបើតាមសម្តី របស់ក្រុមហ៊ុនអាកាសចរណ៍ ឧស្សាហកម្មអាកាសចរណ៍ចិន (AVIC) ។
AVIC បាននិយាយថា ការហោះហើរជាលើកដំបូង ដែលទទួលបានជោគជ័យ ចេញពីសមុទ្រ គឺជាជំហានឈានមុខគេ ក្នុងការអភិវឌ្ឍយន្ដហោះដ៏ធំនេះ បន្ទាប់ពីការហោះហើរដំបូង របស់ខ្លួននៅឆ្នាំ ២០១៧ និងការចុះចតជាលើកដំបូង ពីអាងស្តុកទឹកនៅឆ្នាំ ២០១៨ ៕ ប្រែសម្រួលៈ ណៃ តុលា


