ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង តម្រូវឲ្យជនបរទេស ត្រូវចំណាយ លើការព្យាបាយជំងឺកូវីដ-១៩

សេអ៊ូល៖ រដ្ឋាភិបាលកូរ៉េខាងត្បូង បានសម្រេចចិត្តជំរុញ ឱ្យមានការកែប្រែច្បាប់ ដើម្បីតម្រូវឱ្យអ្នកជំងឺឆ្លងកូវីដ-១៩ ត្រូវចំណាយ លើការព្យាបាលរបស់ពួកគេ ចំពេលមានការកើនឡើង នៃចំនួននៃការឆ្លងថ្មី ក្នុងចំណោមជនបរទេស ដែលបានមកពីបរទេស។

ការសម្រេចចិត្តនេះ ត្រូវបានឈានដល់នៅក្នុង កិច្ចប្រជុំរដ្ឋាភិបាលស្ដីពីជំងឺកូវីដ-១៩ នៃទីស្នាក់ការកណ្តាលវិធានការ ការពារគ្រោះមហន្តរាយ និងសុវត្ថិភាព ដែលដឹកនាំ ដោយលោកនាយករដ្ឋមន្រ្តីជុង ស៊ុយគូ។

យោងតាមច្បាប់បច្ចុប្បន្ន ការចំណាយក្នុងមន្ទីរពេទ្យ និងថ្លៃព្យាបាល សម្រាប់អ្នកជំងឺដែលត្រូវបានបញ្ជាក់ ត្រូវបានគ្របដណ្តប់ ឬចេញថ្លៃដោយរដ្ឋាភិបាល ដោយមិនគិតពីសញ្ជាតិ ហើយបច្ចុប្បន្ននេះ ប្រទេសកូរ៉េខាងត្បូង មានករណីឆ្លងថ្មីភាគច្រើន ជាករណីនាំចូល និងជនបរទេស៕ ដោយ ៖ ឈូក បូរ៉ា

Most Popular

To Top