ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ប្រកាសភាពអាសន្ន នៅទីក្រុងតាមព្រំដែន ជុំវិញការសង្ស័យ មានករណីជំងឺកូវីដ១៩ លើកដំបូង

បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន តាមសេចក្តីរាយការណ៍ បានប្រកាសភាពអាសន្ន និងបម្រាមគោចរ នៅទីក្រុងតាមព្រំដែនមួយ ក្រោយពីមានមនុស្សម្នាក់ ដែលសង្ស័យថាឆ្លងមេរោគកូរ៉ូណា បានវិលត្រឡប់មកពី ប្រទេសកូរ៉េខាងត្បូងវិញ បន្ទាប់ពីការឆ្លងព្រំដែន ដោយខុសច្បាប់។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា ប្រសិនបើត្រូវបានបញ្ជាក់នោះ វានឹងជាករណីឆ្លងមេរោគថ្មី ដំបូងបំផុត ដែលអាជ្ញាធរ របស់ប្រទេសកូរ៉េខាងជើងទទួលស្គាល់។

កាសែតកូរ៉េខាងជើង KCNA បាននិយាយថា “ការប្រកាសអាសន្ននេះ បានកើតមាននៅក្នុងទីក្រុង Kaesong ជាទីដែលអ្នកផ្តាច់ខ្លួនមួយរូប បានរត់ទៅប្រទេសកូរ៉េខាងត្បូង កាលពី៣ឆ្នាំមុន ហើយមនុស្សម្នាក់នោះ ដែលត្រូវគេសង្ស័យថា មានឆ្លងមេរោគថ្មី បានវិលត្រឡប់មកប្រទេសវិញ នៅថ្ងៃទី១៩ ខែកក្កដា ក្រោយឆ្លងកាត់បន្ទាត់កំណត់ព្រំដែន ដោយខុសច្បាប់”៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top