ព័ត៌មានអន្តរជាតិ

ឈីលី មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងលើស៣៤ម៉ឺននាក់ ខណៈអ្នកស្លាប់ កើនឡើងជិត១ម៉ឺននាក់

សាន់ទីយ៉ាហ្គោ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសឈីលី ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបកើនឡើងដល់ ៣៤៥.៧៩០នាក់ គិតចាប់តាំងពីមានផ្ទុះជំងឺ និងពលរដ្ឋចំនួន៩.១១២នាក់ បានបាត់បង់ជីវិត ដោយសារជំងឺនេះ ។

យោងតាមក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ បានរយកឃើញអ្នកឆ្លងជំងឺថ្មី ចំនួន២.១៩៨នាក់ និងមានអ្នកជំងឺស្លាប់ បន្ថែមទៀតចំនួន៩២នាក់ ។

លោក Paula Daza អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា ឈីលី “បន្តឃើញថាករណីឆ្លងអាចធ្លាក់ចុះ ” ។

ពលរដ្ឋប្រមាណ៣១៨.០៩៥នាក់ បានជាសះស្បើយ ពីជំងឺកូវីដ១៩ នៅទូទាំងប្រទេស ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top