ព័ត៌មានអន្តរជាតិ

ក្រសួងថាមពល អាមេរិក ដាក់ចេញផែនការ ១០ឆ្នាំ សម្រាប់អ៊ីនធើណេតកង់ទិច ជួយដោះស្រាយបញ្ហា និងអាចបញ្ជូន ទិន្នន័យភ្លាមៗ

អាមេរិក ៖ ក្រសួងថាមពល អាមេរិកនិយាយថា ខ្លួនគ្រោង នឹងសាងសង់ បណ្តាញអ៊ីនធើណេតកង់ទិច “QUANTUM INTERNET” ដែលប្រើភាគល្អិត ជាប់ទាក់ទងទៅនឹងការ បញ្ជូនទិន្នន័យភ្លាមៗ និងមានសុវត្ថិភាពឆ្លងកាត់បណ្តាញ ខ្សែកាបអុបទិក នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

វិធីសន្និសីទសារព័ត៌មានមួយ នៅសប្តាហ៍នេះ ទីភ្នាក់ងារបានពិពណ៌ នាចក្ខុវិស័យរបស់ខ្លួន អំពីបណ្តាញកង់ទិចគំរូមួយ ខ្លួននិយាយថា អាចនឹងបញ្ចប់ក្នុងរយៈពេល ១០ ឆ្នាំ។បណ្តាញបានស្នើ នឹងប្រើប្រាស់ភាគល្អិត ដែលជាប់ទាក់ទងគ្នា ដើម្បីបញ្ជូនទិន្នន័យស្ទើរតែភ្លាមៗ ហើយត្រូវបានបង្ហាញដោយក្រុម នៅមន្ទីរពិសោធន៍ជាតិ Argonne ក្បែរទីក្រុងឈីកាហ្គោ ។

កាលខែកុម្ភៈអ្នកវិទ្យាសាស្ត្រ មកពីនាយកដ្ឋានថាមពល (DOE) នៅទីក្រុង Lemont រដ្ឋ Illinois និងសាកលវិទ្យាល័យឈីកាហ្គោ បានប្រើកាំរស្មីដែលឆ្លងកាត់រង្វិល ជុំកង់ចម្ងាយ ៥២ ម៉ាយល៍។ ពួកគេទទួលបានជោគជ័យ ក្នុងការបង្កើតបណ្តាញកង់ទិចមួយ មានអាយុកាលវែងជាងគេក្នុងប្រទេស ។

យោងតាមគេហទំព័រ DOE បានឲ្យដឹងថា បណ្តាញនេះនឹងត្រូវបានភ្ជាប់ ទៅនឹង ហ្វែមមីឡាបរបស់ខ្លួន ក្នុងក្រុងបាវ៉ាវីយ៉ារដ្ឋអ៊ីលីណីយ ដើម្បីបង្កើតជាថ្នាំង បីដែលមាន ៨០ ម៉ែល។ ទោះយ៉ាងណាមុនពេល បណ្តាញក្លាយជាការពិតអ្នកវិទ្យាសាស្ត្រ នឹងមានភារកិច្ចបង្កើត បច្ចេកវិទ្យាថ្មីទាំងស្រុង និងប្រើប្រអប់ខ្មៅសុភាសិត នៃមេកានិចកង់ទិច ៕ដោយ៖លី ភីលីព

Most Popular

To Top