ព័ត៌មានអន្តរជាតិ

អាមេរិក ចោទកូរ៉េខាងជើង ពីបទបំពាន ទណ្ឌកម្មយូអិន

បរទេស ៖ សហរដ្ឋអាមេរិក និងប្រទេស៤២ផ្សេងទៀត តាមសេចក្តីរាយការណ៍ នាពេលថ្មីៗនេះ បានចោទប្រកាន់ ប្រទេស កូរ៉េខាងជើង ពីបទនាំចូលប្រេង ចម្រាញ់រួចច្រើនជាងបរិមាណ អង្គការសហប្រជាជាតិ អនុញ្ញាត និងបានអំពាវនាវឲ្យឈប់ ធ្វើការដឹកជញ្ជូន រហូតដល់ចុងឆ្នាំ ។

ក្រុមប្រទេសទាំងនេះ បាននិយាយក្នុងពាក្យបណ្ដឹង ដាក់ទៅឲ្យគណៈកម្មាធិការទណ្ឌកម្មកូរ៉េខាងជើង របស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិថា ទីក្រុងព្យុងយ៉ាង ត្រូវបានគេសន្និដ្ឋានថា បាននាំចូលប្រេងចម្រាញរួចជាង១,៦លានបារ៉ែល តាមនាវាដឹកទំនិញខុសច្បាប់ ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំនេះ ។

គួរបញ្ជាក់ថា ស្ថិតក្រោមទណ្ឌកម្ម របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ប្រទេសកូរ៉េខាងជើង អាចត្រឹមតែនាំចូលប្រេងចម្រាញ់ រួចចំនួន៥០០.០០០បារ៉ែលក្នុងមួយឆ្នាំ ហើយទណ្ឌកម្មមាន គោលដៅជំរុញប្រទេសកូរ៉េខាងជើង ឲ្យបោះបង់ចោលកម្មវិធី អាវុធនុយក្លេអ៊ែនិងមីស៊ីលផ្លោង ៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top