វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ថា អង្គការ ណាហ្សា (NASA)បានឲ្យដឹងថា យានអវកាសរុករក របស់អង្គការណាហ្សា នឹងគ្រោងបង្ហោះឡើង នៅសប្តាហ៍ក្រោយ គឺថ្ងៃ៣០ ខែកក្កដាខាងមុខនេះ ដែលជាដំណើរមួយ ដែលបានរចនាឡើង ដើម្បីស្រាវជ្រាវរកវត្ថុតាង ផ្នែកតារាជីវសាស្ត្រ នៃបុព្វបុរស របស់មីក្រុបឋិតនៅ នៅលើឋានព្រះអង្គារ ។
ការបាញ់បង្ហោះនោះ គ្រោងនឹងធ្វើឡើង នៅវេលាម៉ោង៧និង៥០នាទីព្រឹក ម៉ោងនៅលោកខាងកើត ថ្ងៃព្រហស្បតិ៍ ដែលជាអង្គភាពបាញ់បង្ហោះគ្រាប់រ៉ុក្កែត ចេញពីមជ្ឈមណ្ឌលបង្ហោះយាន Complex 41 នៅស្ថានីយព័ទអាកាស Cape Canaveral នៅរដ្ឋលផ្លរីដា ។
បេសកកម្មរបស់យានរុករក បានបញ្ចប់ការហោះហើរ រួចជាស្ថាពរសម្រាប់រុករកកាលពីថ្ងៃពុធ ហើយគ្រោងនឹងធ្វើការឆ្លុះបញ្ចាំង អំពីការបាញ់បង្ហោះនៅថ្ងៃចន្ទនេះ ហើយការត្រួតពិនិត្យចុង ក្រោយមានសារសំខាន់ណាស់ នៅមុនពេលបេសកកម្មទទួល បានការអនុម័តចុងក្រុង ដើម្បីដំណើរការបាញ់បង្ហោះឡើង ។
យានអវកាសរុករកនេះ មានប្រវែងប្រមាណ៣ម៉ែត្រ និងទទឹង២,៧ម៉ែត្រ និងកម្ពស់២,២ម៉ែត្រ និងមានទម្ងន់ ១.០២៥គីឡូក្រាម ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា