យេរ៉ូសាឡឹម៖ ក្រុមហ៊ុនរដ្ឋាភិបាល អ៊ីស្រាអែល Israel Aerospace Industries (IAI) បានឲ្យដឹងថា ប្រទេសអ៊ីស្រាអែល បានបញ្ចប់ការហោះហើរលើកដំបូង នៃយានអវកាសគ្មានមនុស្សបើកទំនើប (UAV) ដែលបានអភិវឌ្ឍ និងផលិតសម្រាប់យោធាអាល្លឺម៉ង់ ។
នេះគឺជាជំនាន់ថ្មីក្រុមហ៊ុន ក្នុងចំណោម UAV ធំជាងគេបំផុតនៅលើពិភពលោក ដែលមានស្លាបប្រវែង ២៦ ម៉ែត្រ ប្រវែងសរុប ១៤ ម៉ែត្រ និងទម្ងន់ផ្ទុកអតិបរមាប្រហែល ២,៧ តោន។
ការស៊ូទ្រាំរបស់វាលើសពី ៣០ ម៉ោងដែលមានរយៈកំពស់អតិបរមា ៤៥.០០០ ហ្វីត និងល្បឿនជាង ៤០០ គីឡូម៉ែត្រក្នុងមួយម៉ោង។
UAV ត្រូវបានរចនាឡើង ដើម្បីអនុវត្តបេសកកម្មយុទ្ធសាស្ត្រ ជាច្រើនរួមមានការប្រមូលស៊ើបការណ៍ ការឃ្លាំមើលការទទួលគោលដៅ និងការស៊ើបការណ៍ដោយប្រើបន្ទុកផ្សេងៗ៕
ដោយ ឈូក បូរ៉ា
