ព័ត៌មានអន្តរជាតិ

ប្រទេសឥណ្ឌា ដាក់ពង្រាយរថក្រោះ T-៩០ នៅតំបន់ Ladakh ខណៈ រូបភាពផ្កាយរណប បង្ហាញពីការបង្កើនយោធា ទ្រង់ទ្រាយធំរបស់ចិន

ញូដេលី៖ រូបភាពផ្កាយរណប បានចាប់យកសកម្មភាព នៃការបន្ថែមកងទ័ព និងសម្ភារៈយោធាបន្ថែម ដោយកងទ័ពរំដោះប្រជាជនចិន (PLA)នៅតំបន់ Aksai Chin។ ចំណែករដ្ឋាភិបាលឥណ្ឌា ក៏បានពន្លឿនអាវុធ និងការដាក់ពង្រាយកងទ័ព ដូចគ្នាដែរ បន្ទាប់ពីធ្វើការវាយតម្លៃថា កងទ័ព PLA កំពុងត្រៀមសម្រាប់រដូវរងា ដ៏វែងនៅហិម៉ាឡៃយ៉ា។

យោងតាមសារព័ត៌មាន sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសឥណ្ឌាបានចាប់ផ្តើម ដាក់ពង្រាយកងអនុសេនាធំ (១២) ដែលមានរថក្រោះប្រភេទ T-៩០ បាញ់មីស៊ីល, រថយន្តពាសដែក និងកងទាហានមួយក្រុម (ទាហាន ៤,០០០ នាក់) ទៅកាន់ Daulat Beg Oldi (DBO) ដើម្បីការពារការលុកលុយរបស់ចិន ដែលអាចកើតមានពីតំបន់ Shaksgam-Karakoram ឆ្លងអក្សនៅក្នុងតំបន់ Ladakh ។ នេះបើយោងតាមសម្តី របស់មេបញ្ជាការយោធា ដែលសារព័ត៌មានឥណ្ឌាប្រចាំថ្ងៃ Hindustan Times បានដកស្រង់សម្តី ។

ការបង្កើនកម្លាំងទ័ពរៀងខ្លួននេះ ត្រូវបានគេរាយការណ៍ថា បានកើតឡើង បន្ទាប់ពីកិច្ចពិភាក្សា ដកកម្លាំងទ័ពបានបរាជ័យ ក្នុងការដោះស្រាយ លើការបង្កើនកងទ័ពរបស់ចិន បានពង្រាយជិតកងទ័ពចំនួន ៥ ម៉ឺននាក់នៅ Aksai Chin ៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top