ព័ត៌មានអន្តរជាតិ

ការស្ទង់មតិ៖ ការនាំចេញរបស់កូរ៉េខាងត្បូង អាចនឹងធ្លាក់ចុះ ៩ភាគរយនៅខែកក្កដា ដោយសារជំងឺរាតត្បាត

សេអ៊ូល៖ ការស្ទង់មតិមួយ បានបង្ហាញនៅថ្ងៃអង្គារនេះថា ការនាំចេញរបស់កូរ៉េខាងត្បូង ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ ៩ ភាគរយ នៅក្នុងខែកក្កដា ដែលអាចបន្តធ្លាក់ចុះដល់ខែទី ៥ ជាប់ៗគ្នា។

យោងតាមការស្ទង់មតិ របស់ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ Infomax ដែលជាភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានឱ្យដឹងថា ការនាំចេញទៅក្រៅប្រទេស របស់ប្រទេសនេះ ត្រូវបានគេប៉ាន់ស្មានថា មានចំនួន ៤១,៨ ពាន់លានដុល្លារក្នុងខែនេះ បើធៀបនឹងឆ្នាំមុន ដែលមានចំនួន ៤៦,១៤ ពាន់លានដុល្លារ ដែលការស្ទង់មតិនេះ ត្រូវបានធ្វើឡើងលើ ឈ្មួញកណ្តាលក្នុងស្រុកចំនួន ៩ ។

ការនាំចូលត្រូវបានប៉ាន់ប្រមាណថា នឹងឈានដល់ ៣៩ ពាន់លានដុល្លារ ដែលធ្វើឱ្យអតិរេកពាណិជ្ជកម្ម មានចំនួន ២,៨ ពាន់លានដុល្លារ។

ការនាំចេញបានធ្លាក់ចុះ ២៥,៥ ភាគរយនៅខែមេសា និង ២៣,៦ ភាគរយនៅខែឧសភា ខណៈដែលដៃគូពាណិជ្ជកម្មធំ ៗ បានបិទព្រំដែនរបស់ខ្លួន នៅពេលមានការរីករាលដាល នៃជំងឺកូវីដ-១៩៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top