ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ និងអ៊ីរ៉ាក់ បើកការឆ្លងកាត់ព្រំដែនឡើងវិញ ដើម្បីផ្លាស់ប្ដូរពាណិជ្ជកម្ម ក្រោយផ្អាកជាង ៥ខែ

តេអេរ៉ង់៖ គេហទំព័រព័ត៌មាន Eghtesad Online បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ និងអ៊ីរ៉ាក់ បានបើកការឆ្លងកាត់ព្រំដែន សម្រាប់ការផ្លាស់ប្តូរពាណិជ្ជកម្ម បន្ទាប់ពីមានការរំខាន រយៈពេល ៥ ខែ។

ប្រទេសអ៊ីរ៉ាក់ បានបិទព្រំដែនអន្តរជាតិ និងខេត្តរបស់ខ្លួន ជាមួយអ៊ីរ៉ង់ កាលពីខែមីនា លើកលែង តែការដឹកជញ្ជូនទំនិញចាំបាច់ ដើម្បីឆ្លើយតបនឹងការរីករាលដាល នៃជំងឺរាតត្បាតកូវីដ-១៩ ។

លោក Yahya Al-e Es’haq ប្រធានសភាពាណិជ្ជកម្មអ៊ីរ៉ង់ – អ៊ីរ៉ាក់ បានលើកឡើងថា ពិធីសារសុវត្ថិភាពសុខភាពត្រូវបានរៀបចំ និងអនុវត្តសម្រាប់ព្រំដែន ជាមួយប្រទេសអ៊ីរ៉ាក់។

ទំនិញមិនមែនប្រេងសរុប ៥ លានតោនគិតជាទឹកប្រាក់ ស្មើនឹង ១,៤៥ ពាន់លានដុល្លារ ត្រូវបាននាំចេញពីអ៊ីរ៉ង់ ទៅអ៊ីរ៉ាក់ ក្នុងត្រីមាសទី ១ នៃឆ្នាំនេះ ដើម្បីចុះបញ្ជីការធ្លាក់ចុះទម្ងន់ ៤០ ភាគរយ និង ៣៨,៣ ភាគរយ បើប្រៀបធៀប ទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន នេះបើយោងតាមរបាយការណ៍៕ ដោយ៖ ឈូក បូរ៉ា

Most Popular

To Top