ព័ត៌មានអន្តរជាតិ

អគ្គកុងស៊ុល សហរដ្ឋអាមេរិក នៅឆឹងទូ ប្រទេសចិន ត្រូវបានបិទ

ប៉េកាំង៖ នៅម៉ោង ១០ព្រឹកមិញនេះ ក្រសួងការបរទេសចិន បានឲ្យដឹងនៅលើគេហទំព័រ របស់ខ្លួនថា អាជ្ញាធរចិន ដែលពាក់ព័ន្ធបន្ទាប់ មកបានចូលតាមច្រកចូលខាងមុខ អគ្គកុងស៊ុល អាមេរិកប្រចាំនៅឆឹងទូ និងកាន់កាប់ទីតាំងនោះ។

ការបិទអគ្គកុងស៊ុលអាមេរិក នៅឆឹងទូ ធ្វើឡើងក្រោយពីមានការបិទ អគ្គកុងស៊ុលចិន ប្រចាំនៅទីក្រុងហ៊ូស្ដុន ខណៈទំនាក់ទំនងនៃប្រទេសមហាអំណាច ទាំងពីរកាន់តែអាក្រក់ទៅ។

កាលពីថ្ងៃទី ២៤ ខែកក្កដា ក្រសួង បានជូនដំណឹងដល់ស្ថានទូតអាមេរិក ប្រចាំនៅប្រទេសចិន អំពីការសម្រេចចិត្តរបស់ខ្លួន ក្នុងការដកការព្រមព្រៀង របស់ខ្លួនសម្រាប់ការបង្កើត និងប្រតិបត្តិការស្ថានកុងស៊ុល ដែលជា“ ការឆ្លើយតបស្របច្បាប់ និងចាំបាច់” ចំពោះការបង្កហេតុជាឯកតោភាគី របស់សហរដ្ឋអាមេរិក ដែលទាមទារឱ្យចិន បិទស្ថានកុងស៊ុល នៅហ៊ូស្តុន ៕ដោយ ឈូក បូរ៉ា

Most Popular

To Top