ការសិក្សាបានបង្ហាញថា កាកសំណល់ប្លាស្ទិក ប្រហែល ៧០០ លានតោន នឹងត្រូវបញ្ចប់ នៅទីលានចាក់សំរាម និងមហា សមុទ្រនៅឆ្នាំ ២០៤០ សូម្បីតែនៅក្នុងសេណារីយ៉ូ ដែលល្អបំផុតយើងកាត់បន្ថយ ការបំពុលបរិស្ថាន ៨០ ភាគរយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
សកម្មភាពត្រូវបានសម្របសម្រួល ជាបន្ទាន់ និងជាសកល ដើម្បីកំណត់ការប្រើប្រាស់ប្លាស្ទិក ព្រមទាំងកាកសំណល់ប្លាស្ទិច អាចកាត់បន្ថយអត្រា នៃការបំពុលប្លាស្ទិចជិត៨០ភាគរយ នៅឆ្នាំ២០៤០ ។ ទោះយ៉ាងណាក៏ដោយទោះបីជាសេណារីយ៉ូ ដ៏ល្អបំផុត បានកើតឡើងក៏ដោយ ក៏ ៦៩៨ លានតោននឹងចូលទៅក្នុងបរិស្ថាននៅឆ្នាំ ២០៤០ – ៤៥២ លាននៅលើដី និង ២៤៦ លាននៅក្នុងទឹក ។
ហើយបរិមាណ ដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះទៀត គឺប្លាស្ទិកចំនួន ១,២៧ ពាន់លានតោននឹងត្រូវគេបោះចោល នៅលើដី និងនៅមហាសមុទ្រ រហូតដល់ឆ្នាំ ២០៤០ ដោយមិនមានសកម្មភាព គោលនយោបាយមានអត្ថន័យ ។ តួលេខនេះមកពីអ្នកជំនាញពិភពលោក ចំនួន ១៧ នាក់ដែលបានបង្កើតគំរូកុំព្យូទ័រ ដើម្បីតាមដានស្តុក និងលំហូរប្លាស្ទិចនៅជុំវិញពិភពលោក ៕ដោយ៖លី ភីលីព