បរទេស ៖ នៅសប្តាហ៍នេះ រដ្ឋមន្រ្តីក្រសួងការបរទេសអាល្លឺម៉ង់ លោក Heiko Maas បានលើកឡើងយ៉ាងច្បាស់ថា អាល្លឺម៉ង់បានច្រានចោល សំណើ របស់ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ដើម្បីអញ្ជើញប្រធានាធិបតី រុស្ស៊ី លោកវ្ល៉ាឌីមៀរពូទីន ឲ្យ ចូលក្នុងក្រុមប្រទេស ដែលមានសេដ្ឋកិច្ចជឿនលឿន បំផុតទាំង៧ឬ G7 ។
លោកត្រាំកាលពីពេលថ្មីៗនេះ បានលើកឡើងអំពីការរំពឹងទុក ក្នុងការពង្រីក G7 ឱ្យកាន់តែធំសាជាថ្មីម្តងទៀត តាមរយៈការដាក់បញ្ចូលប្រទេសរុស្ស៊ី ដែលត្រូវបានគេបណ្តេញ ចេញកាលពីឆ្នាំ ២០១៤ បន្ទាប់ពីរដ្ឋាភិបាលក្រុងមូស្គូ បានសម្រេចចិត្តដោយឯកតោភាគី ក្នុងការដាក់បញ្ចូលតំបន់គ្រីមៀ របស់អ៊ុយក្រែន ទៅក្រោមការកាន់ អំណាចរបស់ខ្លួន។
លោក Mass បានថ្លែងទៀតថា គាត់ហាក់ដូចជាមិនមើលឃើញអ្វី ដែលមានប្រយោជន៍ ក្នុងការអនុញ្ញាតិ ឲ្យប្រទេសរុស្សីត្រឡប់ ចូលមកចូលរួម G7 សាជាថ្មីដរាបណាដំណើរ ការដោះស្រាយបញ្ហាគ្រីមៀ និងបញ្ហាអ៊ុយក្រែនខាងកើតមាន ភាពល្អប្រសើរជាងមុន ៕
ប្រែសម្រួល៖ស៊ុនលី


