ព័ត៌មានអន្តរជាតិ

របាយការណ៍ ៖ ជប៉ុន និងអង់គ្លេស ការពារកូនសោអ៊ិនគ្រីប នៅក្នុងកតិកា សញ្ញាពាណិជ្ជកម្ម

តូក្យូ ៖ សារព័ត៌មាន Nikkei បាននិយាយថា ប្រទេសជប៉ុន និងចក្រភពអង់គ្លេស បានយល់ព្រមមិនបង្ខំក្រុមហ៊ុន របស់ពួកគេឲ្យបង្ហាញ ក្បួនដោះស្រាយ ឬបង្កើតម៉ាស៊ីនទិន្នន័យ ក្នុងស្រុកដែលជាផ្នែកមួយ នៃកិច្ចពិភាក្សាសំដៅ កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

business daily បានរាយការណ៍ ដោយមិនបានដកស្រង់ ប្រភពព័ត៌មានពីកិច្ច ព្រមព្រៀងពាណិជ្ជកម្មជប៉ុន – អង់គ្លេស ស្តីពីស្តង់ដារឌីជីថល ជឿនលឿននឹងត្រួសត្រាយផ្លូវ សម្រាប់ការបង្កើតក្រប ខណ្ឌអន្តរជាតិ ដើម្បីការពារកម្មសិទ្ធិបញ្ញា និងលំហូរទិន្នន័យ ដោយសេរី។

ប្រទេសទាំង២ សង្ឃឹមថា នឹងទទួលបានកិច្ចព្រមព្រៀងមួយ មុនពេលការផ្លាស់ប្តូរ របស់អង់គ្លេសចេញពីសហភាពអឺរ៉ុប នឹងបញ្ចប់នៅចុងឆ្នាំនេះ ដើម្បីចៀសវាងចន្លោះប្រហោងណាមួយ នៅក្នុងការរៀបចំពាណិជ្ជកម្មទ្វេភាគី ។

តាមកិច្ចព្រមព្រៀងទ្វេភាគី រដ្ឋាភិបាលទាំង២ នឹងមិនបង្ខំក្រុមហ៊ុនរបស់ពួកគេ ឲ្យប្រគល់កូនសោអ៊ិនគ្រីប ដែលត្រូវបានប្រើដើម្បីការពារ បច្ចេកវិទ្យាព័ត៌មាន និងសាជីវកម្ម ដែលមានកម្មសិទ្ធិនោះទេ ។ របាយការណ៍នេះបាននិយាយថា ប្រទេសទាំង២ ត្រូវបានគេរំពឹងថា នឹងយល់ព្រមមិនបង្ខំក្រុមហ៊ុន ឲ្យបង្កើតម៉ាស៊ីនមេ និងកន្លែងផ្សេងទៀតពាក់ព័ន្ធ នៅក្នុងព្រំដែនរបស់ពួកគេ និងដើម្បីការពារលំហូរ ទិន្នន័យដោយសេរី ៕ ដោយ៖លី ភីលីព

Most Popular

To Top