ព័ត៌មានអន្តរជាតិ

ការសិក្សា៖ មនុស្សដំបូង ប្រហែលទៅដល់ទ្វីបអាមេរិក និងរស់នៅម៉ិកស៊ីកូ រយៈពេល១៥,០០០ ឆ្នាំ លឿនជាងការគិតពីមុន

អាមេរិក ៖អ្នកបុរាណវិទ្យា បានសរសេរសៀវភៅ ប្រវត្តិសាស្រ្តឡើងវិញ នៅពេលដែលមនុស្ស បានទៅដល់អាមេរិកដំបូង ដោយផ្លាស់ប្តូរកាលបរិច្ឆេទ នៃការធ្វើចំណាកស្រុកលើកដំបូង កាលពី១៥.០០០ ឆ្នាំទើបត្រឡប់មកវិញ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ការជីកនៅក្នុងរូងភ្នំ នៅប្រទេសម៉ិចស៊ិកូ ដែលមានឈ្មោះថា Chiquihuite បានបង្ហាញពីភស្តុតាង ខាងបុរាណវិទ្យា នៃការកាន់កាប់របស់មនុស្ស មានអាយុកាលរហូតដល់ទៅ ២៧,០០០ ឆ្នាំ។ ប៉ុន្តែការវិភាគតាមកុំព្យូរទ័រ បានជំរុញកាលបរិច្ឆេទនេះឡើងវិញ ដោយការសិក្សាបានអះអាងថា ប្រជាជនបានរស់នៅក្នុងរូងភ្នំ កាលពីប្រហែល ៣៣.០០០ ឆ្នាំមុន។

នេះផ្ទុយពីជំនឿ ដែលត្រូវបានទទួលយកជាទូទៅថា មនុស្សមិនបាន ទៅដល់អាមេរិកខាងជើងទេ រហូតដល់ប្រហែល ១៦,០០០ ឆ្នាំមុន។ អ្នកសិក្សាយល់ស្របថា មនុស្សភាគច្រើនទំនងជា បានធ្វើចំណាកស្រុកពីទ្វីបអាស៊ី ទៅកាន់ទ្វីបអាមេរិក តាមរយៈស្ពានដីគោកឆ្លងកាត់Bering Strai ឥឡូវស្ថិតនៅក្រោមទឹក ហើយបង្កើតជាសមុទ្រ រវាងអាឡាស្កា និងរុស្ស៊ី។

ទោះយ៉ាងណា ក្នុងអំឡុងពេលយុគសម័យទឹកកក បានចាប់ផ្តើមនៅប្រហែល ៣៣,០០០ឆ្នាំមុន និងមានអាយុកាលប្រហែល ១៦,០០០ ឆ្នាំ មុនផ្លូវនេះ ត្រូវបានបិទដោយផ្ទាំងទឹកកក។ វាត្រូវបានគេគិតថា ពីមុនមនុស្ស បានឆ្លងកាត់ទ្វីបអាមេរិកដំបូង បន្ទាប់ពីយុគសម័យទឹកកក នៅពេលផ្ទាំងទឹកកក បានរលាយ ហើយភស្តុតាងបុរាណវិទ្យាភាគច្រើន ត្រូវបានរកឃើញ មុនពេលនេះគាំទ្រទ្រឹស្តីនេះ៕ ដោយ៖លី ភីលីព

Most Popular

To Top