ព័ត៌មានអន្តរជាតិ

ចិនផ្តល់កម្ចី ប្រាក់១ពាន់ប៊ីលានដុល្លារដល់ ប្រទេសនៅតំបន់ឡាទីននិងការ៉ាប៊ីន ដើម្បីអាចទិញវ៉ាក់សាំង កូវិដ១៩

បរទេស៖យោងតាមការអះអាង របស់រដ្ឋាភិបាលនៃប្រទេសមិកស៊ិកូនៅសប្តាហ៍នេះ បានប្រកាសថា ប្រទេសចិនបានសម្រេចចិត្តក្នុងការផ្តល់ ប្រាក់កំចីរហូត ទៅដល់១ពាន់ប៊ីលានដុល្លារសម្រាប់ជួយដល់ ប្រទេសនៅក្នុងតំបន់ឡាទីននិងការ៉ាប៊ីនអាចមានលទ្ធភាពក្នុងការចាយវាយ ទៅលើវ៉ាក់សាំងកូវីដ១៩នាពេលខាងមុខ។

នៅក្នុងសេចក្តីថ្លែងការណ៍រដ្ឋាភិបាល នៃប្រទេសមិកស៊ិកូបាននិយាយថារដ្ឋមន្រ្តីក្រសួងការបរទេសចិនបានធ្វើការបញ្ជាក់ចំៗថាវ៉ាក់សាំងដែលត្រូវបានអភិវឌ្ឍ នៅក្នុងប្រទេសរបស់លោកនឹងក្លាយជាផលប្រយោជន៍ សាធារណៈនិងការចូលជាសកលហើយប្រទេសរបស់លោក នឹងកំណត់ប្រាក់កម្ចីចំនួន ១ ពាន់ប៊ីលានដុល្លារដើម្បីទ្រទ្រង់ដល់ ប្រទេសក្នុងតំបន់។

ក្រៅតែពីប្រទេសមិកស៊ិកូប្រទេសផ្សេងទៀត ដែលនឹងអាចទទួលបានប្រាក់កំចីនេះរួមមានាំង អាហ្សង់ទីបាបាដូសឈីលីកូឡំប៊ីកូស្តារីកាគុយបាដូម៉ានិកអេក្វាឌ័របាណាម៉ាប៉េរូទ្រីនីដេតនិងថូបាកូ ព្រមទាំងប្រទេសអ៊ុរ៉ាហ្គាយផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top