ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រី សិង្ហបុរីប្តេជ្ញាចិត្ត ធ្វើឲ្យសេដ្ឋកិច្ច ដំណើរការសាជាថ្មី

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃអង្គារនេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីសិង្ហបុរីលោក Lee Hsien Loong បានបង្ហាញជំហយ៉ាងច្បាស់ថា សិង្ហបុរីនឹងចាំបាច់ត្រូវតែដំណើរការសេដ្ឋកិច្ចឲ្យបាន ធម្មតាមកវិញ។

លោកនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះ នៅពេលថ្លែងសុន្ទរកថានៅក្នុងពិធីស្បថចូលកាន់ តំណែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីថ្មីដែលោកជឿជាក់ថា ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសនឹងបន្តជួបការលំបាកហើយ ប្រជាជនសិង្ហបុរីត្រូវបានគេរំពឹងថានឹងបាត់បង់ការងារ ជាច្រើនទៀត។

លោក Lee បានបន្តថា យើងបានប្តេជ្ញាចិត្តរួចរាល់ហើយថានឹងត្រូវតែជួយសង្គ្រោះតាមដែលអាច ធ្វើបានបំផុតជួយមនុស្សដែលបាត់បង់ការងារឲ្យទទួល បានការងារឡើងវិញហើយបញ្ជាក់ថាបច្ចុប្បន្នក្រុមប្រឹក្សាទទួលបន្ទុក កិច្ចការងារនិងសហជីពគឺកំពុងចាប់ផ្តើមធ្វើការ ហើយជាមួយនឹងសមាគមន៍អាជីវកម្មនិងរដ្ឋព្រមទាំង ឯកជនផងទៅលើបញ្ហានេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top