សេអ៊ូល ៖ នៅសប្តាហ៍នេះ មេដឹកនាំកូរ៉េខាងជើងគីមជុងអ៊ុន បាននិយាយថា នឹងមិនមានសង្គ្រាមទៀតឡើយ នៅពេលនេះដោយសារតែ អាវុធនុយក្លេអ៊ែរ ដែលជាអ្នកអាចធានា បាននូវសុវត្ថិភាពនិងអនាគត របស់កូរ៉េខាងជើងទោះបីជាមានសម្ពាធខាងក្រៅ និងការគំរាមកំហែងខាងយោធាក៏ដោយ។
ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយថាលោកគីម បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងពេលដែលលោកកំពុង មានវត្តមានក្នុងពិធីប្រារព្ធខួបលើកទី ៦៧ នៃការបញ្ចប់ នៃសង្គ្រាមកូរ៉េនៅឆ្នាំ ១៩៥០-៥៣ ដែលបានដួលរំលំកាលពី ថ្ងៃទី ២៧ ខែកក្កដាឆ្នាំនោះ។
គួរឲ្យដឹងទៀតដែរថា លោកគីមបានបន្ត បញ្ជាក់ថា ប្រទេសរបស់ខ្លួនបានអភិវឌ្ឍ អាវុធនុយក្លេអ៊ែរ ដើម្បីឈ្នះនូវ កម្លាំងដ៏ខ្លាំងក្លាមួយពីខាងក្រៅនិង ដើម្បីទប់ស្កាត់ជម្លោះ ប្រដាប់អាវុធផ្សេងទៀត នាពេលអនាគត ៕
ប្រែសម្រួល៖ស៊ុនលី