ព័ត៌មានអន្តរជាតិ

Bugatti ដាក់លក់រថយន្តម៉ូដែល Baby II ដូចកូនកាត់Type 35 ទសវត្សឆ្នាំ១៩២០ តម្លៃរហូតដល់ ៥៣,០០០ ផោន

អាល្លឺម៉ង់៖ ក្រុមហ៊ុនផលិតរថយន្ត Bespoke បានវិលត្រឡប់មករក ទីផ្សាររថយន្តអេឡិចត្រូនិចវិញ បន្ទាប់ពី ៨៩ ឆ្នាំ ជាមួយនឹងការចាប់ផ្តើម នៃការផលិតរថយន្តខ្នាតកូនកាត់ ៧៥ ភាគរយ នៃរថយន្តប្រណាំងប្រភេទ Type 35 racer ដ៏ល្បីល្បាញ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ការចាប់កំណើតបែបទំនើប ដែលមិនមានទំហំពេញលេញនៃ Type 35 នេះបានឈ្នះពានរង្វាន់ Grand Prix World Championship ឆ្នាំ ១៩២៦ មិនត្រូវបានគេគ្រោងទុកជាយាន ដែលធ្វើដំណើរតាមផ្លូវនោះឡើយ ទោះបីជាតម្លៃ បានកើនឡើងដល់ ៥៨.៥០០ ផោន (៥៣.០០០ ផោន) ក៏ដោយ។ រថយន្ត Toy មានតម្លៃថ្លៃជាងរថយន្ត Nissan Leaf មានទំហំពេញជារថយន្ត ប្រើអេឡិចត្រូនិច ដែលមានប្រជាប្រិយបំផុតនៅអ៊ឺរ៉ុប គឺជាការផ្លាស់ប្តូរ របស់យីហោយ៉ាងខ្លាំង សម្រាប់រថយន្តម៉ាក Bugatti។

ការប្រៀបធៀប’Baby II’ មានតម្លៃថោក គឺផ្តោតលើទាំងមហាសេដ្ឋី ដែលស្រលាញ់ឧបករណ៍ ឬកូនៗ របស់របស់បុគ្គលអ្នកមានបំផុត នៅលើពិភពលោក។The Baby II បង្កើតឡើងវិញ សម្រាប់យុវវ័យ ត្រូវបានបង្កើតឡើង ដោយស្ថាបនិកក្រុមហ៊ុនអាល្លឺម៉ង់ Ettore Bugatti ក្នុងឆ្នាំ ១៩២៦ សម្រាប់កូនប្រុសអាយុ ៤ ឆ្នាំ របស់លោកឈ្មោះរ៉ូឡែន។

Baby គឺជាគំរូចម្លងពាក់កណ្តាលនៃ Type 35 ហើយសរុប ៥០០ ត្រូវបានលក់ចន្លោះឆ្នាំ១៩២៧ និង ១៩៣៦ ។ លើកចុងក្រោយរថយន្តម៉ាក Bugatti ផលិតរថយន្តអគ្គិសនី នៅពេលដែលវាផលិត Type 56ជាម៉ូដែលកម្រ ត្រូវបានផលិតចុងក្រោយក្នុងឆ្នាំ ១៩៣១៕ ដោយ៖លី ភីលីព

Most Popular

To Top