ព័ត៌មានអន្តរជាតិ

បទឈប់បាញ់គ្នាទាំងស្រុង ចាប់អនុវត្តនៅអ៊ុយក្រែន ភាគខាងកើត

បរទេស៖ បទឈប់បាញ់គ្នា ទាំងស្រុងមួយ រវាងកងកម្លាំងរដ្ឋាភិបាលអ៊ុយក្រែន និងពួកបះបោរគាំទ្ររុស្ស៊ី តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមដាក់អនុវត្តជាធរមាន នៅក្នុងប្រទេសអ៊ុយក្រែន ភាគខាងកើត បើកការរំពឹងទុក ពីការដល់ទីបញ្ចប់ នៃជនរងគ្រោះយោធានិងស៊ីវិល។

បទឈប់បាញ់គ្នានេះ ត្រូវបានគាំទ្រដោយប្រធានាធិបតី នៃប្រទេសរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន និងប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskiy ដែលបានយល់ស្របពីភាពចាំបាច់ នៃការអនុវត្តជាបន្ទាន់ នូវចំណាត់ការបន្ថែម គាំទ្រគាំទ្របទឈប់បាញ់គ្នា នៅក្នុងតំបន់ Donbass។

គួរបញ្ជាក់ថា មន្ត្រីចរចានៃប្រទេសអ៊ុយក្រែន ប្រទេសរុស្ស៊ី និងអង្គការ ដើម្បីសន្តិសុខ​ និងសហប្រតិបត្តិការ កាលពីសប្ដាហ៍មុន បានព្រមព្រៀងគ្នា លើបទឈប់បាញ់គ្នាទាំងស្រុង នៅអ៊ុយក្រែនភាគខាងកើត ចាប់ពីថ្ងៃចន្ទនេះតទៅ បញ្ឈប់ជម្លោះ​ ដែលឆក់យកជីវិតមនុស្សជាង១៣.០០០នាក់ ចាប់តាំងពីឆ្នាំ២០១៤មក៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top