ព័ត៌មានអន្តរជាតិ

ការសិក្សា ៖ សមុទ្រមេឌីទែរ៉ាណេ ក្តៅជាង២អង្សាសេ សម័យចក្រភពរ៉ូម ជាតំបន់ក្តៅបំផុត រយៈពេល ២០០០ ឆ្នាំកន្លងមក

អេស្បាញ ៖ ការសិក្សាថ្មីមួយ បានអះអាងថា សមុទ្រមេឌីទែរ៉ាណេ មានសីតុណ្ហភាពក្តៅ ជាង២អង្សាសេ ស្ថិតនៅសម័យកាលណាចក្រភពរ៉ូម ជាងសីតុណ្ហភាពមធ្យមដទៃទៀត នៅពេលនោះដោយគិត ទៅប្រហែលជា២០០០ ឆ្នាំមកហើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ចក្រភពនេះ កើតឡើងចំពេល ៥០០ ឆ្នាំចាប់ពីគ.ស១ ដល់គ.ស៥០០ គឺជារយៈពេលដ៏កក់ក្តៅបំផុត ក្នុងរយៈពេល ២០០០ ឆ្នាំចុងក្រោយ នៅក្នុងសមុទ្រ ដែលមានគំហើញស្ទើរ តែទាំងស្រុង ។ ក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា អាកាសធាតុនា ពេលក្រោយមកបានឈាន ទៅរកស្ថានភាពត្រជាក់ និងស្ងួតស្របគ្នានឹងការធ្លាក់ចុះ នៃប្រវត្តិសាស្ត្រនៃចក្រភពនេះ។
អ្នកស្រាវជ្រាវជនជាតិ អេស្បាញ និងអ៊ីតាលីបានកត់ត្រា សមាមាត្រនៃម៉ាញ៉េស្យូម ទៅជាកាល់ស្យូមត្រូវបានគេយកចេញ ពីគ្រោងឆ្អឹងដោយមានគ្រោងឆ្អឹង ក្នុងដីល្បាប់សមុទ្រ ដែលជាសូចនាករ នៃសីតុណ្ហភាពទឹកសមុទ្រនៅSicily Channel ។ ពួកគេនិយាយថា រយៈពេលកក់ក្តៅប្រហែល ជាស្របពេលជាមួយនឹងការផ្លាស់ប្តូរ ពីសាធារណរដ្ឋរ៉ូម៉ាំងទៅចក្រភព ដ៏អស្ចារ្យបានបង្កើតឡើង ដោយ Octavius Augustus នៅឆ្នាំ ២៧ មុនគ. ស ។

ការសិក្សាផ្តល់ជូននូវព័ត៌មាន ចាំបាច់ដើម្បីកំណត់អត្តសញ្ញាណ អន្តរកម្មរវាងការផ្លាស់ប្តូរអាកាសធាតុ និងការវិវត្ត នៃសង្គមមនុស្ស និងយុទ្ធសាស្ត្របន្ស៊ាំ របស់ពួកគេ។ វាឆ្លើយតបទៅនឹងសំណូមពររបស់គណៈកម្មការអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) ដើម្បីវាយតម្លៃផលប៉ះពាល់ នៃលក្ខខណ្ឌក្តៅជា ប្រវត្តិសាស្ត្ររវាង(១,៥ អង្សាសេទៅ២អង្សាសេ) ។

ទោះយ៉ាងណាការ ឡើងកម្តៅ ជាប្រវត្តិសាស្ត្ររបស់មេឌី ក្នុងអំឡុងពេលចក្រភពរ៉ូម ត្រូវបានផ្សាភ្ជាប់ជាមួយនឹង សកម្មភាពព្រះអាទិត្យខ្លាំងផ្ទុយ ពីការគំរាមកំហែងសម័យទំនើប នៃឧស្ម័នផ្ទះកញ្ចក់ ៕ ដោយ៖លី ភីលីព

Most Popular

To Top