ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ធ្វើសមយុទ្ធប្រចាំឆ្នាំ នៅតំបន់ឈូងសមុទ្រ ស្របពេលមានភាពតានតឹង កើនឡើងជាមួយអាមេរិក

បរទេស ៖ កងកម្លាំងការពារបដិវត្តន៍អ៊ីរ៉ង់ បានប្រារព្ធធ្វើសមយុទ្ធយោធាមួយ នៅតំបន់ឈូងសមុទ្រ នាថ្ងៃអង្គារម្សិលមិញនេះ ស្របពេលកំពុងមានភាពតានតឹង កើនកម្តៅខ្លាំងឡើង រវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន នេះបើតាមសេចក្តីរាយការណ៍មួយ ពីទូរទស្សន៍រដ្ឋ របស់ប្រទេសអ៊ីរ៉ង់ ។

ចំណែកយោធាសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា សមយុទ្ធយោធាអ៊ីរ៉ង់នោះ បានបង្កឲ្យមូលដ្ឋានទ័ពពីរកន្លែងដែលមានកងទ័ពអាមេរិកឈរជើង នៅក្នុងតំបន់នោះ បង្កើនការប្រុងប្រយ័ត្នខ្ពស់ និងបាននិយាយប្រាប់ថា ការបាញ់មីស៊ីលរបស់ទីក្រុងតេអេរ៉ង់ គឺជាទង្វើគ្មានទំនួលខុសត្រូវ។

គួរបញ្ជាក់ថាក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ នៅតំបន់ឈូងសមុទ្រ មានការប្រឈមមុខដាក់គ្នា រវាងកងកម្លំាងការពារបដិវត្តន៍អ៊ីរ៉ង់ និងយោធាសហរដ្ឋអាមេរិក ដែលបានចោទប្រកាន់កងទ័ពជើងទឹក របស់កងកម្លាំងការពារបដិវត្តន៍ថា បានបញ្ជូនចម្បាំងល្បឿនលឿន ឲ្យចូលទៅយារយីនាវាចម្បាំង សហរដ្ឋអាមេរិក ក្នុងខណៈពួកគេធ្វើដំណើរឆ្លងកាត់ ច្រកសមុទ្រហូមហ្ស៊ូ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top