ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុន Nissan ព្យាករណ៍ ពីការខាតបង់ប្រាក់សុទ្ធ ៦៧០ពាន់លានយ៉េន នៅពេលមេរោគកំពុងខាំជាប់

តូក្យូ៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan ដែលរងគ្រោះដោយវិបត្តិ បានព្រមានពីការខាតបង់ ប្រាក់សុទ្ធយ៉ាងច្រើនចំនួន ៦៧០ ពាន់លានយ៉េន សម្រាប់ឆ្នាំសារពើពន្ធបច្ចុប្បន្ន ដោយសារវាមានឥទ្ធិពល ពីការឆ្លងរាលដាលនៃមេរោគCOVID-19 នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ក្រុមហ៊ុន Nissan បានពន្យារពេល ការព្យាករណ៍ប្រចាំឆ្នាំ ដោយសារតែភាពមិនប្រាកដប្រជា កំពុងបន្តបានចេញការព្រមាន ខណៈខ្លួនបានរាយការណ៍ អំពីការខាតបង់សុទ្ធ នៅត្រីមាសទី១ចំនួន ២៨៥,៦ ពាន់លានយ៉េនដោយសារការលក់ធ្លាក់ចុះ។

ប្រធានប្រតិបត្ដិការលោក Ashwani Gupta បាននិយាយថា លទ្ធផលទាំងនេះឆ្លុះបញ្ចាំង ពីការបង្អាក់រយៈពេលមួយភាគបួន នៃការរំខានដែលយើងដឹងថា នឹងធ្វើឲ្យខូច ដល់ដំណើរការរបស់យើង នៅក្នុងទីផ្សារសំខាន់ៗ ។ លោកបានបន្ថែមថា ដូចដែលអ្នកអាចឃើញថា រោគរាតត្បាតមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រតិបត្តិការរបស់យើង ។

ក្រុមហ៊ុន Nissan បាននិយាយថា តម្លៃនៃការលក់ជាសកល បានធ្លាក់ចុះ ៥០,៥ ភាគរយ ជាមួយនឹងការធ្លាក់ចុះនៅទូទាំងទីផ្សារ រួមមានប្រទេសជប៉ុន ចិន និងសហរដ្ឋអាមេរិក។ ហើយវាបានព្រមានថា បញ្ហានឹងបន្តកើតមាន ដោយព្យាករណ៍ថា ការលក់ប្រចាំឆ្នាំនឹងធ្លាក់ចុះ ២១ ភាគរយដល់ ៧,៨ ពាន់ពាន់លានយ៉េន បន្ទាប់ពីការធ្លាក់ចុះ ១៥ ភាគរយកាលពីឆ្នាំមុន។

ប្រធានប្រតិបត្តិការ លោក Makoto Uchida បានប្រាប់អ្នកយកព័ត៌មានថា ជាលទ្ធផលនៃផលប៉ះពាល់ នៃការរាតត្បាតមេរោគនេះ នៅទូទាំងពិភពលោក តម្រូវការទូទៅបានធ្លាក់ចុះ ប្រហែលពាក់កណ្តាល នៅក្នុងត្រីមាសទីមួយនេះ បើប្រៀបធៀបទៅនឹងឆ្នាំមុន៕ ដោយ៖លី ភីលីព

Most Popular

To Top