អាមេរិក៖ អ្នកស្រាវជ្រាវ បានរកឃើញថា មានតែ ៥៥ ភាគរយ នៃប្រជាជន ដែលរស់នៅក្រោមបន្ទាត់ នៃភាពក្រីក្រប៉ុណ្ណោះ ដោយរាយការណ៍ថា ការសម្រាករយៈពេល ៧ ទៅ ៨ ម៉ោងពេញមួយយប់ បើប្រៀបធៀប ទៅនឹងមនុស្សពេញវ័យចំនួន ៦៦,៦ ភាគរយ ដែលកើនឡើងដល់៤០០ភាគរយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
អ្នកជំនាញក្នុងវិស័យនេះ បានលើកឡើងថា អ្នកដែលគេងតិច កំពុងធ្វើការប្តូរវេនគ្នាយូរ ឬមានការងារច្រើន ដោយសារតែខ្វះសន្តិសុខហិរញ្ញវត្ថុ ហើយម៉្យាងទៀត បុគ្គលអ្នកមាន អាចមានលទ្ធភាព រស់នៅក្នុងតំបន់ស្ងាត់ស្ងៀម ឬទិញផ្ទះធំៗ ។ ការស្ទង់មតិនេះ ធ្វើឡើងដោយមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) យល់ថា កង្វះដំណេក គឺជាការរីករាលដាល នៃសុខភាពសាធារណៈ។
CDC បាននិយាយថា អ្នកដែលមានបញ្ហា គេងមិនគ្រប់គ្រាន់ ក៏ងាយនឹងទទួលរងនូវជំងឺរ៉ាំរ៉ៃ ដូចជាជំងឺលើសឈាម ទឹកនោមផ្អែម ជំងឺធ្លាក់ទឹកចិត្ត និងជំងឺធាត់ ក៏ដូចជាពីជំងឺមហារីក ការកើនឡើងអត្រាមរណភាព និងការកាត់បន្ថយគុណភាពជីវិត និងផលិតភាពផងដែរ។
អង្គការនេះ បានស្ទង់មតិជនជាតិអាមេរិក ចំនួន ១៤០,០០០ នាក់ នៅចន្លោះឆ្នាំ ២០១១ និង ២០១៤ ដើម្បីស៊ើបអង្កេតពីរបៀបនៃការគេង។ លទ្ធផលបានបង្ហាញថា ៥៥ ភាគរយ នៃអ្នករកប្រាក់បាន ១១,៦៧០ ដុល្លារទៅ ២៣,៨៥០ ដុល្លារ ជាកម្រិតនៃភាពក្រីក្រ បានចំណាយពេល ៧ ទៅ ៨ ម៉ោងក្នុងការគេង។ ខណៈដែល ៦៦,៦ ភាគរយជាមួយនឹងប្រាក់ចំណូល ៤០០ ភាគរយ ទទួលបានការគេងពេញមួយយប់។
វេជ្ជបណ្ឌិត Neil Kline គ្រូពេទ្យ គេងនៅសមាគមគេងអាមេរិក បានប្រាប់ទូរទស្សន៍ CNN ថា អ្នកមានធនធានកាន់តែច្រើន អាចមានលទ្ធភាពទិញផ្ទះ ដែលមានទីតាំងស្ងាត់ជាងមុន មានកន្លែងទំនេរតិចដង់ស៊ីតេប្រជាជន និងមានសំឡេងល្អប្រសើរ៕ ដោយ៖លី ភីលីព