ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់បាញ់មីស៊ីល ផ្លោងផ្តោតលើគោលដៅ តំណាងនាវាអាមេរិក ក្នុងសមយុទ្ធយោធា

បរទេស ៖ ប្រទេសអ៊ីរ៉ង់ នាពេលថ្មីៗនេះ បាននិយាយប្រាប់ថា ខ្លួនបានបាញ់មីស៊ីលផ្លោង និងបានកម្ទេចគោលដៅតំណាងនាវា ផ្ទុកយន្តហោះសហរដ្ឋអាមេរិក នៅច្រកសមុទ្រ Hormuz កាលពីថ្ងៃព្រឹកថ្ងៃ ពុធម្សិលមិញនេះ នៅក្នុងអំឡុងថ្ងៃទីពីរ នៃការធ្វើសមយុទ្ធយោធា ។

ទីភ្នាក់ងារសារព័ត៌មាន ពាក់កណ្ដាលផ្លូវការអាល្លឺម៉ង់ Tasnim បានរាយការណ៍ថា កងកម្លាំងដែនអាកាស របស់កងកម្លាំងការពារបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ បានបាញ់មីស៊ីលចេញ ពីទីតាំងក្រោមដីដ៏ជ្រៅ ជាផ្នែកនៃល្បែងសង្គ្រាម The Great Prophet នៅក្នុងប្រទេសអ៊ីរ៉ង់ភាគខាងត្បូង។

យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានហៅ សមយុទ្ធបាញ់មីស៊ីលនោះថា ជាការសមិទ្ធផលដ៏សំខាន់មួយសម្រាប់ប្រទេសអ៊ីរ៉ង់ ដែលអាចនឹងបង្កការលំបាកខ្លាំងក្លា ដល់អង្គការស៊ើបអង្កេតរបស់សត្រូវ ៕
ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top