អាមេរិក៖ អវកាសយានិក របស់អង្គការណាសា លោកស្រី Megan McArthur ដែលជាភរិយាលោក Bob Behnken គឺជាសមាជិកម្នាក់ ក្នុងចំណោមសមាជិកនាវិក២នាក់ ចេញបេសកកម្មនាវិក ប្រវត្តិសាស្រ្តរបស់អវកាស SpaceX កាលខែឧសភា នឹងធ្វើការសាកល្បងលើកទី ២ របស់យានពាណិជ្ជកម្ម នៅនិទាឃរដូវឆ្នាំ ២០២១ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
លោកស្រី McArthur និងលោក Behnken បានជួបគ្នាជាសមាជិក នៃក្រុមអវកាសយានិកឆ្នាំ ២០០០ និងមានកូនប្រុសអាយុ ៦ ឆ្នាំម្នាក់ឈ្មោះ Theodore ។ អង្គការណាសា បានប្រកាសនាវិក ដែលមានសមាជិក ៤ នាក់ សម្រាប់ការហោះហើរលើកទី ២ របស់អវកាស SpaceX Crew Dragon ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ បញ្ជាដោយអវកាសយានិក របស់អង្គការណាសា គឺលោក Shane Kimbrough។ ដោយមានការចូលរួម ជាមួយនាវិកក្នុងនាម ជាអ្នកជំនាញ នឹងជាទីភ្នាក់ងារ រុករកអវកាសជប៉ុន លោក Akihiko Hoshide និងអ្នកអវកាសយានិក របស់ទីភ្នាក់ងារអវកាសអឺរ៉ុប លោក Thomas Pesquet ។
លោកស្រីMcArthur នឹងធ្វើដំណើរលើកទី២ ទៅកាន់ទីអវកាស ប៉ុន្តែនេះជាលើកដំបូង របស់លោកស្រី ទៅកាន់ស្ថានីយ៍។ នាងបានហោះហើរ នៅលើបេសកកម្មចុងក្រោយ របស់អង្គការណាសា ទៅកាន់កែវយឺតអវកាស Hubble ។
ប្តីរបស់នាង Behnken នៅតែស្ថិតនៅលើ ISS នៅពេលណាសា បានប្រកាសជ្រើសរើស McArthur សម្រាប់បេសកកម្មលើកទី ២ ហើយគ្រោងនឹងវិលមកផែនដីវិញ នៅចុងសប្តាហ៍នេះ។ McArthur បាននិយាយលើ tweet ថា បញ្ជីឈ្មោះនាវិក សម្រាប់បេសកកម្មលើកទី២ ត្រូវបានប្រកាសធ្វើឲ្យលោកស្រី មានក្តីរំភើបណាស់ ដែលបានជិះយន្តហោះ ជាមួយបុរសទាំងនេះ! ៕ ដោយ៖លី ភីលីព



