ព័ត៌មានអន្តរជាតិ

ការវិលត្រឡប់ របស់យានអវកាស Dragon Crew ត្រូវពន្យារពេល ដោយសារព្យុះត្រូពិកបោកបក់ ក្នុងមហាសមុទ្រអាត្លង់ទិក

អាមេរិក៖ អាកាសធាតុមិនល្អ ធ្វើឲ្យមានការពន្យារពេល ការចាប់ផ្តើមបេសកកម្ម យានអវកាស SpaceX Dragon Crew ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ កាលពីខែឧសភា ហើយក្រុមនេះ កំពុងប្រឈមមុខ នឹងបញ្ហាស្រដៀងគ្នានេះដែរ សម្រាប់ការវិលត្រឡប់មកមាតុភូមិវិញ នៅចុងសប្តាហ៍នេះ។

ព្យុះត្រូពិកចមានម្ងាយ៥០០ ម៉ាយល៍កំពុងបោកបក់ ក្នុងសមុទ្រការ៉ាប៊ីន ដែលអាចនាំមកនូវខ្យល់បក់ខ្លាំង ដល់មហាសមុទ្រអាត្លង់ទិក ជាគោលដៅបំបែក សម្រាប់ក្បាលទឹក។ អង្គការណាសា និងក្រុមហ៊ុន SpaceX បានប្រកាសថា អ្វីៗដំណើរការទៅ ដោយនាំអវកាសយានិកលោក Doug Hurley និងលោក Bob Behnken ត្រឡប់មកវិញ នៅថ្ងៃអាទិត្យ ទី២ ខែសីហា ប៉ុន្តែក្រុមកំពុងឃ្លាំមើលអាកាសធាតុ។

លោក Jim Bridenstine អ្នកគ្រប់គ្រង រដ្ឋបាលអង្គការណាសា បាននិយាយថា អាកាសធាតុត្រូពិក រារាំងដល់រដ្ឋផ្លរីដា អាចពន្យាពេលការវិលត្រឡប់ របស់ក្រុមយានិកអវកាស SpaceX ដំបូងគេនៅចុងសប្តាហ៍នេះ។ ប្រសិនបើអាកាសធាតុមិនល្អ ឬសមុទ្រមិនល្អ យើងនឹងចំណាយពេលរបស់យើង ដើម្បីនាំលោក Bob និង Doug ទៅផ្ទះ គឺអាទិភាព ខ្ពស់បំផុតទីមួយរបស់យើង គឺសុវត្ថិភាពរបស់ពួកគេ៕ ដោយ៖លី ភីលីព

Most Popular

To Top