ព័ត៌មានអន្តរជាតិ

ក្រុងចំនួន១០ របស់អ៊ីតាលី រងផលប៉ះពាល់ខ្លាំង ដោយរលកកម្តៅ

រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ថា ប្រទេសអ៊ីតាលី កាលពីថ្ងៃពុធ ត្រូវបានគេប្រកាសថា អំពីសញ្ញាអាសន្ន នៃរលកកម្តៅដល់បណ្តាក្រុងចំនួន១០ ដែលកំពុងរងនូវផលប៉ះពាល់ខ្លាំង គិតមកដល់ថ្ងៃព្រហស្បតិ៍នេះ នៅគ្រាដែលសីតុណ្ហភាព នៅតំបន់ជាច្រើន ត្រូវបានគេរំពឹងថា នឹងកើនឡើងលើស៤០អង្សាសេ ។

វាជារលកកម្តៅដ៏ខ្លាំង ដែលបានប្រកាសឲ្យដឹង នៅក្នុងរដូវក្តៅនេះនៅក្នុងប្រទេសអ៊ីតាលី ។ ដែលប្រៀបធៀបនឹងរដូវក្តៅក្នុងឆ្នាំ២០១៩ ប្រទេសនេះបានប្រកាសអាសន្ន ក្នុងកម្រិតលេខ៣ នៃអាកាសធាតុក្តៅតែប៉ុណ្ណោះ ។

ប៉ុន្តែ រលកកម្តៅចុងក្រោយបង្អស់ ត្រូវបានគេរំពឹងថា នឹងមានការកើនឡើងថែមទៀត ជារដូវកាលក្តៅកាលពីមុន ខណៈដែលប្រទេស កំពុងរងនូវផលប៉ះពាល់ដោយការ ឆ្លងរាលដាលនៃវីរុសកូរ៉ូណា ដែលមានអ្នកឆ្លងជំងឺជិត២៥០.០០០នាក់ និងបណ្តាលឲ្យស្លាប់ មនុស្សអស់ជាង៣៥.០០០នាក់ ។

សញ្ញាប្រុងប្រយ័ត្ននឹងបន្ត រហូតដល់ថ្ងៃអាទិត្យ នៅគ្រាដែលសីតុណ្ហភាពខ្ពស់ នៅតាមទីកន្លែងជាច្រើន ដែលគេរំពឹងថា នឹងថយចុះវិញនៅក្រោម៣៥អង្សាសេ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top