បរទេស ៖ ប្រទេសចិននៅថ្ងៃព្រហស្បតិ៍ បាននិយាយ ថាយន្តហោះទំលាក់គ្រាប់បែករយៈចម្ងាយ ឆ្ងាយរបស់ខ្លួនគឺមានវត្តមាន ក្នុងចំណោមយន្តហោះដែលបានចូលរួម ក្នុងសមយុទ្ធអាកាសលើសមុទ្រចិន ខាងត្បូងផងដែរ។
ទោះបីជាយ៉ាងណាក្តីវាត្រូវ បានគេមើលឃើញថា ធ្វើឡើងនៅចំពេលដែលមាន ភាពតានតឹងកើនឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងប៉េកាំងជុំវិញផ្លូវទឹកជាយុទ្ធសាស្ត្រ។
អ្នកនាំពាក្យក្រសួងការពារជាតិលោក Ren Guoqiang បាននិយាយថាសមយុទ្ធនេះរួមមាន ទាំងការចុះចតនៅពេលយប់និងការចុះចត និងការធ្វើការវាយប្រហារ ក្នុងចម្ងាយឆ្ងាយផង។
ក្នុងចំណោមយន្តហោះទាំងនោះ មានយន្តហោះទម្លាក់គ្រាប់បែកប្រភេទ H-6G និងយន្តហោះ H-6K ដែលទើបតែបាន ធ្វើបច្ចុប្បន្នភាព៕
ប្រែសម្រួល៖ស៊ុនលី