វ៉ាស៊ីនតោន ៖ ក្រសួងការបរទេស សហរដ្ឋអាមេរិកបានឲ្យដឹងថា ប្រេសិតសហរដ្ឋអាមេរិក សម្រាប់កិច្ចចរចា ក្នុងការចែករំលែកតម្លៃការពារជាតិ ជាមួយប្រទេសកូរ៉េខាងត្បូង ត្រូវបានតែងតាំង ជាអ្នកសម្របសម្រួល សម្រាប់តំបន់អាក់ទិក ។
សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថាលោក James DeHart នឹងដឹកនាំ និងសម្របសម្រួលការបង្កើត គោលនយោបាយ និងការចូលរួមផ្នែកការទូត ស្តីពីបញ្ហាដែលទាក់ទង នឹងតំបន់អាក់ទិក ដើម្បីជំរុញផលប្រយោជន៍ របស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ ដែលទាក់ទងទៅ នឹងសុវត្ថិភាព និងសន្តិសុខ។
យោងតាមការចេញផ្សាយនេះ លោកនឹងធ្វើជាទីប្រឹក្សាសំខាន់ របស់រដ្ឋមន្រ្តីក្រសួងការបរទេស លោក Mike Pompeo និងលោក Stephen Biegun អនុប្រធានរបស់លោក៕
ដោយ ឈូក បូរ៉ា