ចិន៖ក្រុមហ៊ុនអ៊ីនធើណេតយក្សរបស់ចិន Tencent Holdings Ltd បានស្នើទិញក្រុមហ៊ុន Sogou Inc ជាក្រុមហ៊ុនស្រាវជ្រាវធំជាងគេទី២ របស់ប្រទេសនេះក្នុងកិច្ចព្រមព្រៀង ២,១ ពាន់លានដុល្លារ ក្រុមអ្នកវិភាគនិយាយថា អាចជួយឲ្យក្រុមហ៊ុន Tencent បង្កើតអាជីវកម្មស្វែងរក តាមអ៊ីនធើណេតរបស់ខ្លួន និងរារាំងការប្រកួតប្រជែង ពីអ្នកចូលទីផ្សារដែលមានសក្តានុពលដូចជា ByteDance និង Alibaba។
ក្រុមហ៊ុន Sogou បានប្រកាសថា ខ្លួនបានទទួលសំណើបឋមពីក្រុមហ៊ុន Tencent ដើម្បីទិញយកភាគហ៊ុន ដែលនៅសល់របស់ខ្លួនក្នុងតម្លៃ៩ដុល្លារ ជាសាច់ប្រាក់មួយហ៊ុនក្នុងមួយភាគហ៊ុន របស់អាមេរិក។ក្រុមហ៊ុនបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ប្រតិបត្តិការបានស្នើឡើង ប្រសិនបើបញ្ចប់វានឹងនាំឲ្យ Sogou ក្លាយជាក្រុមហ៊ុនកាន់កាប់ដោយឯកជនដោយប្រយោល ដោយក្រុមហ៊ុនដោយមិនផ្ទាល់ ហើយក្រុមហ៊ុន Sogou នឹងត្រូវបានដកចេញពីផ្សារហ៊ុនញូវយ៉ក។
ភាគហ៊ុនរបស់ Sogou បានកើនឡើង ៤៨ ភាគរយក្នុងតម្លៃ ៨.៥១ ដុល្លារកាលពីថ្ងៃអង្គារ បន្ទាប់ពីក្រុមហ៊ុន Tencent បានស្នើសុំកាន់កាប់ក្រុមហ៊ុនឯកជន ដោយផ្តល់តម្លៃដល់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅ ទីក្រុងប៉េកាំងចំនួន ៣,៣ ពាន់លានដុល្លារ៕ ដោយ៖លី ភីលីព