បរទេស ៖ កងទ័ពរបស់ប្រទេសហុងគ្រី ទើបបានទទួលរថក្រោះ Leopard 2 ដែលបានកែលម្អរួច ចំនួន៤គ្រឿង ពីក្រុមហ៊ុនអាល្លឺម៉ង់ ស្របពេលដែលប្រទេសនេះ នៅតែទន្ទឹងរង់ ចាំទទួលរថក្រោះធ្វើទំនើបកម្មរួច ចំនួន៤៤គ្រឿង ចាប់ផ្តើមក្នុងឆ្នាំ២០២៣។
យោងតាមសេចក្តី រាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសអាល្លឺម៉ង់ លោក Thomas Silberhorn បាននមានប្រសាសន៍ដូច្នេះថា “ប្រទេសហុងគ្រី កំពុងតែធ្វើទំនើបកម្ម កងកម្លាំងទ័ពជើងគោករបស់ខ្លួន ជាមួយប្រទេសអាល្លឺម៉ង់ ជាដៃគូយុទ្ធសាស្ត្រ”។
គួរបញ្ជាក់ថា ការលក់រថក្រោះនេះ គឺជាផ្នែកនៃប្រទេសហុងគ្រីទិញរថក្រោះ កាំភ្លើងធំ និងសម្ភារៈគាំទ្រក្នុងសមរភូមិផ្សេងទៀតរបស់អាល្លឺម៉ង់ មានទំហំទឹកប្រាក់២ពាន់លានដុល្លារ។ ក្នុងពេលបច្ចុប្បន្ននេះ ប្រទេសហុងគ្រី គឺជាអតិថិជនអាវុធ ដ៏ធំរបស់ប្រទេសអាល្លឺម៉ង់៕ ប្រែសម្រួល៖ប៉ាង កុង